ក្រុមហ៊ុន​អចលនទ្រព្យ Century 21​និង​ធនាគារ BRED សហការ​ផ្តល់​ហិរញ្ញប្បទាន​អចលនទ្រព្យ​

​ដោយៈ​សុផល/ភ្នំពេញ​: ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Cambodia ដែលជា​ក្រុមហ៊ុន​អចលនទ្រព្យ​យីហោ​ដើមពី​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២១ បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​ធនាគារ BRED Bank (Cambodia) ដើម្បី​សហ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ដល់​អ្នក ទិញ​អចលនទ្រព្យ​តាម​បណ្តាញ​ក្រុមហ៊ុន Century 21 Cambodia​។​

​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU)​នេះ បានធ្វើ​ឡើង នៅ​សណ្ឋាគារ Raffle Hotel Le Royal ហើយ ត្រូវបាន​ចុះហត្ថលេខា​ដោយ​លោក Seraj Sutton នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Century 21 Cambodia និង លោក Guillaume Perdon ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ BRED Bank (Cambodia)​។​

​លោក Seraj Sutton បាន​មានប្រសាសន៍ថា លោក​ពិត​ជាមាន​ក្តី​សោម​ន្ស​ស​រីករាយ​ដែល​បានធ្វើ​ជា​ដៃ​
​គូ​ជាមួយ​ធនាគារ BRED Bank ដែល​ជាន បុត្រ​សម្ព័ន្ធ​របស់​ធនា​គា BRED Banque Populaire ដ៏​ល្បីល្បាញ និង​ជា​ធនាគារ​អឺរ៉ុប​ដំបូង​គេ​នៅ​កម្ពុជា បើក​ដំណើរការ​នៅ​កម្ពុជា​តាំងពី​ឆ្នាំ ២០១៧​។​

​លោក Seraj Sutton ថ្លែងថា​៖ «​ខ្ញុំ​ជឿជាក់ថា​កិច្ចសហការ​នេះ នឹងមាន​តួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើត​ឱកាស​ឱ្យ​កាន់តែ​ល្អប្រសើរ​ទៅដល់​អតិថិជន និង​វិនិយោគិន ហើយ​ទន្ទឹមគ្នានេះ​ប្រជាជន​កម្ពុជា​ក៏​អាច​ទទួលបាន​ឱកាស​ដូចគ្នានេះ​ដើម្បី​អាច​ទិញ​អចលនទ្រព្យ​តាម​ក្តី​ប្រាថ្នា​របស់​ពួកគេ​»​។


​លោក​បញ្ជាក់ថា​៖ «​អតិថិជន​របស់​យើង​មិន​ត្រឹមតែ​អាច​ក្លាយជា​ម្ចាស់​កម្ម​សិទ្ធ​លំនៅដ្ឋាន​ថ្មី​របស់​ពួកគេ​ទេ តែ​ថែមទាំង​អាច​ទទួលបាន​កម្ចី​ក្នុង​អត្រា​ការប្រាក់​សមរម្យ សេវា​ឆាប់រហ័ស ទំហំ​កម្ចី​សម​តាម​តម្រូវការ​ពី​ធនាគារ BRED Bank (Cambodia)»​។​

​លោក Guillaume Perdon ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ BRED Bank (Cambodia) បានលើកឡើង​ស​ដៀង​គ្នា​នេះ​ថា​៖ «​យើងខ្ញុំ​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ឈានដល់​ការចុះ​អនុស្សារន​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន Century 21 Cambodia​។ ធនាគារ BRED Bank Cambodia បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ដើម្បី​គាំទ្រ​ដល់​ការរីក​ម្រើ​នទី​ផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​។ យើងខ្ញុំ​ផ្តល់​សេវាកម្ម​ធនាគារ​ដែលមាន​ស្តង់ដារ​អន្តរជាតិ ហេតុ​ដូច្នេះហើយ យើង​ជឿជាក់ថា​ការផ្តល់​សេវាកម្ម​កម្ចី​ទិញ​ផ្ទះ​នេះ​បង្ហាញ​ពី​គុណ​តម្លៃ​របស់​យើង​ក្នុង​ទីផ្សារ​នៅ​កម្ពុជា​។ តាមរយៈ​កិច្ចព្រមព្រៀង​នេះ យើង​នឹង​ធ្វើការ​ឆ្ពោះទៅមុខ​រួមគ្នា​យូរអង្វែង និង​ដោយ​ក្តី​រីករាយ​»​។

​ក្រុមហ៊ុន Century 21 Cambodia គឺជា​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ត្រូវបាន​ផ្តល់​សិទ្ធ​ជា​ភ្នាក់ងារ​លក់​ផ្តាច់មុខ​របស់​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នៅ​កម្ពុជា​រួមមាន​គម្រោង FOREST HARMONY, GOLF HARMONY, RESIDENCE HARMONY, LAGOON HARMONY និង​គម្រោង LIVING HARMONY ដែលជា​គម្រោង​ផ្ទះ​វីឡា​លំហែកាយ​និង ខុន​ដូរ​ប្រណីត រចនា​ឡើង​តាមបែប​អ៊ឺរ៉ុប ដែល​ទីតាំង នៅ​ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ចម្ងាយ​ប្រហែល ១៨ គីឡូម៉ែត្រ​ពី​ក្រុង​កំពត​។​សម្រាប់​ព័ត៌មាន​បន្ថែម​៖ សូម​ទាក់ទង​លេខ​ទូរស័ព្ទ 061555075​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular