ដោយៈ ជា សីហៈ/ភ្នំពេញៈ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ កាលពីម្សិលមិញបាន រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសលើកទី១ ឆ្នាំ២០២១ តាមវីដេអូ ខនហ្វឺរេន ។
កិច្ចប្រជុំនេះគឺធ្វើឡើង ក្រោមការដឹកនាំដោយលោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសដោយបានពិភាក្សា អំពីកម្មវិធី BlueJeans ។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាសមាជិក សមាជិកា អញ្ជើញមកពីក្រសួង ស្ថាប័ន រាជធានី ខេត្ត និងអង្គការដៃគូពាក់ព័ន្ធដែលធ្វើការងារអេដស៍ ទាំងអស់ដោយផ្តោតលើការពង្រឹងការអនុវត្តតួនាទីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងការឆ្លើយតបមេរោគអេដស៍ និងជំងឺអដស៍ ៕/PC