Home ព័ត៌មានជាតិ សន្តិសុខ ករណី​ស៊ីដាច់​...

ករណី​ស៊ីដាច់​លុយ​ថៅកែ​ចិន ជិត​១​លាន​ដុល្លារ​អាមេរិក រឿង​រត់ការ​ចូលសញ្ជាតិ​ខ្មែរ ត្រូវ​តុលាការ ឃុំខ្លួន​បុរស​ម្នាក់​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ ជា​នាយក​គ្រប់គ្រង​ទូទៅ នៅ​ក្រុមហ៊ុន ហ្គោល​វែ​ល ដែល​ពាក់ព័ន្ធ​ករណី​ស៊ីដាច់ លុយ​ថៅកែ​ចិន ជិត ១ លាន​ដុល្លារ​អាមេរិក រឿង​រត់​ការចូល សញ្ជាតិ​ខ្មែរ បាន​ត្រូវ​តុលាការ សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ នៅ​រសៀល ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ក្រោម​ការចោទប្រកាន់ ពីបទ​រំលោភ​ទំនុកចិត្ត​ពិសេស ដោយ​អភិបាល​។​

​ជនសង្ស័យ ឈ្មោះ ស៊ិន ដា​វុ​ធ អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ ផ្ទះ​លេខ B10 ផ្លូវលំ ភូមិ​បឹង​ឈូក ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ជា​នាយក​គ្រប់គ្រង​ទូទៅ នៃ​ក្រុមហ៊ុន ហ្គោល​វែ​ល ។​

​សមត្ថកិច្ច បាន​បង្ហើប​ពី​អង្គ​ហេតុថា កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៩ ថៅកែ​ចិន ឈ្មោះ Chan kam fung Jane បាន​ពឹងពាក់​ឲ្យ​ឈ្មោះ ស៊ិន ដា​វុ​ធ ដែលជា​នាយក​គ្រប់គ្រង​ទូទៅ ក្រុមហ៊ុន​ហ្គោល​វែ​ល ដាក់ពាក្យ​សុំចូល​សញ្ជាតិ​ខ្មែរ អោយ​ថៅកែ​ចិន ៣ នាក់​គឺ ឈ្មោះ Yam tak Chung ឈ្មោះ Lam Lai ភេទ​ស្រី និង​ឈ្មោះ Qin zhewei ភេទ​ប្រុស ដែលជា​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​។​

​បន្ទាប់មក ឈ្មោះ ស៊ិន ដា​វុ​ធ បាន​ឲ្យ​លោក Chan kam fung Jane ប្រគល់​ប្រាក់ ចំនួន ៧៦ ម៉ឺន​ដុល្លារ មក​ឲ្យ​ខ្លួន ដើម្បី​រត់ការ​ដាក់ពាក្យ សុំចូល​សញ្ជាតិ ដោយ​សន្យាថា ក្នុង​រយៈពេល ៩០ ថ្ងៃ ទើបបាន​លទ្ធផល ។ បន្ទាប់មកទៀត លោក Chan kam fung Jane បានប្រគល់ សែក ១០ សន្លឹក របស់​ធនាគារ សហ​ពាណិជ្ជ .​ក .​អ មាន​លុយ​សុ​រប ចំនួន ៧៦ ម៉ឺន​ដុល្លារ ឲ្យ​មក​ឈ្មោះ ស៊ិន ដា​វុ​ធ ដើម្បី​ធ្វើការ​នេះ ។ 0​លុះដល់​ថ្ងៃ​កំណត់​មកដល់ មិនឃើញ​មាន ការកោះហៅ ដើម្បី​ស្បថ​ប្រកាស ចូលសញ្ជាតិ​សោះឡើយ ហើយ​ឈ្មោះ ស៊ិន ដា​វុ​ធ បាន​គេចខ្លួនបាត់​រហូត ទើប​ដល់​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២០ លោក Chan kam fung Jane បាន​តាម​រកឃើញ​ឈ្មោះ ស៊ិន ដា​វុ​ធ ពេលនោះ ជនសង្ស័យ បាន​សារភាពថាៈ ខ្លួន​មិន បាន​យកប្រាក់​នោះ ទៅ​រត់ការ​ចូលសញ្ជាតិ​ទេ គឺ​យកទៅ​ប្រើប្រាស់ ផ្ទាល់ខ្លួន ហើយ សន្យាថា នឹង​សង​ប្រាក់​វិញ​ទាំងអស់ តែ​រហូតមកដល់​ថ្ងៃនេះ មិនឃើញ​សង​ប្រាក់​វិញ សោះ​ទើប​លោក Chan kam fung Jane ដាក់ពាក្យ​ប្ដឹង​តែម្ដង ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular