ចែក​អំណោយ​ដល់​ពលរដ្ឋ មាន​ជីវភាព​ខ្វះខាត ១០ គ្រួសារ នៅ​ច្រាំង​ចំរេះ​ទី​១

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១​ក្រុមការងារ​អនុសាខា​កាកបាទ ក្រហម​កម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​ដោយ​លោកស្រី អាន ផល្លា និង​លោកស្រី សួស សូលី​ដា អនុប្រធាន​កិត្តិយស​អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ រួម​ដំណើរ ដោយ ក្រុមការងារ​អនុសាខា​ខណ្ឌ និង​ក្រុមការងារ កាកបាទក្រហម សង្កាត់​ច្រាំង​ចំរេះ​ទី​១ បាន​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ដល់ ប្រជាពលរដ្ឋ ងាយ​រងគ្រោះ មាន​ជីវភាព​ខ្វះខាត ចំនួន ១០ គ្រួសារ រស់នៅ​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌ​ប្ញ​ស្សី​កែវ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​គ្រឿង​បរិភោគ និង​ថវិកា​មួយចំនួន​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular