ទីក្រុង​សេ​ជុង ផ្ដល់​អំណោយ​រថយន្ត​គិលានសង្គ្រោះ ២ គ្រឿង ជូន​ដល់​មន្ទីរ​សុខាភិបាល ខេត្តបាត់ដំបង

ដោយៈ គ្រញូង / បាត់ដំបងៈ កាលពី​ព្រឹក​ថ្ងៃទី ២៨ ខែមករា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត បាត់ដំបង ដឹកនាំ​ដោយ លោក ងួន រតនៈ អភិបាលខេត្ត បានប្រគល់​រថយន្ត គិលាន សង្គ្រោះ ចំនួន ២ គ្រឿង ជា​ជំនួយ​របស់​ទីក្រុង​សេ​ជុង នៃ​សាធារណរដ្ឋ​កូរ៉េ តាមរយៈ រដ្ឋបាលខេត្ត​បាត់ដំបង ជូន​ដល់​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល ខេត្តបាត់ដំបង ចំនួន​១​គ្រឿង និង​១​គ្រឿង​ទៀត ប្រគល់ជូន​មន្ទីរពេទ្យ​នគរបាល ខេត្តបាត់ដំបង ដែល​ទើប​បើក​ថ្មី ដោយមាន​ការគាំទ្រ ពីស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ តាមរយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឺ​ម​សាន ស្នងការដ្ឋាន​នគរបាល ខេត្តបាត់ដំបង ។​

​នៅក្នុង​ពិធី​ប្រគល់​-​ទទួល ដែល​បានរៀបចំ​ធ្វើឡើង ក្នុង​បរិវេណ​សាលាខេត្ត​បាត់ដំបង​នោះ លោក ងួន រតនៈ បាន​មានប្រសាសន៍ ផ្តាំផ្ញើ​ដល់ មន្ទីរពេទ្យ​ខេត្ត​ទាំង ២ ជាពិសេស​មន្ទីរ ពេទ្យ​បង្អែក​ខេត្ត និង​មន្ទីរពេទ្យ​នគរបាល ខេត្តបាត់ដំបង​ថាៈ ក្រោយពី​ទទួលបាន រថយន្ត​គិលានសង្គ្រោះ នេះហើយ សូម​យកទៅ​ប្រើប្រាស់ ឲ្យ​ចំ​គោលដៅ​ល្អ ត្រឹមត្រូវ មាន​សុវត្ថិភាព ក្នុង​ការបំរើ​ប្រជាពលរដ្ឋ និង​មន្ត្រីនគរបាល​ខេត្ត និង​ជួយ​ថែរក្សា ដើម្បី​ប្រើប្រាស់ បានយូរ​អង្វែង​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular