នាំយក​អំណោយ ជូន​ដល់​កុមារកំព្រា ៣ នាក់ ដែល​ម្ដាយ ត្រូវ​ឃាតក អារ ក សម្លាប់

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ តំណាងរាស្ត្រ​មណ្ឌល់​កំពង់ឆ្នាំង និង​ប្រធាន​ប្រតិបត្តិ សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ខេត្តកំពង់ឆ្នាំង និង​សហការី កាលពី​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ ប្រគល់ជូន​កុមារកំព្រា ៣ នាក់ ដល់​លំនៅដ្ឋាន ស្ថិតនៅ​ក្នុងភូមិ​ស្រែ​អ៊ុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​ដែល​ម្ដាយ​កុមារ ទាំង​៣​នាក់​នោះ ត្រូវ​ឃាតក អារ ក សម្លាប់ កាលពីពេល​ថ្មីៗ កន្លងទៅនេះ​។

​នៅក្នុង​ឱកាស​នោះ លោកស្រី កែ ច័ន្ទ​មុនី តំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​បាន​ផ្ដាំផ្ញើ​ដល់ ក្មួយៗ ជា​កុមារកំព្រា ត្រូវខិតខំ​ពង្រឹងស្មារតី និង​យកចិត្តទុកដាក់ រៀនសូត្រ ដើម្បី​អនាគត ល្អ​។ លោកស្រី ក៏បាន​ផ្ដាំផ្ញើ​ដល់ ជីដូន​និង​ជីតា របស់​ក្មេង​កំព្រា ទាំង​៣​នាក់​ដែល​អត់​ពី ម្ដាយ​ទៅ រស់នៅ​ជាមួយ ជីដូន​ជីតា​នេះ ក៍​ដូចជា អាជ្ញាធ​មូលដ្ឋាន សូម​ខិតខំ​មើលថែរក្សា ក្មេងៗ ឱ្យបាន​ល្អ និង​ទំនុកបម្រុង​ឲ្យ​បាន​រៀនសូត្រ យកចំណេះ​ដឹង មិនត្រូវ​ឲ្យ​បោះបង់ ការសិក្សា​នោះឡើយ ។

​ជាមួយគ្នា​នោះ លោកស្រី តុង ណា​រី ប្រធាន​គណៈកម្មការ​ពិគ្រោះ​យោបល់ កិច្ចការ​ស្ត្រី និង​កុមារ និង​ជា​ប្រធាន​ប្រតិបត្តិ សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ខេត្តកំពង់ឆ្នាំង ក៏បាន ថ្លែង​ការចូលរួម រំលែក​ទុក្ខ​ក្រៀមក្រំ របស់​ក្មួយៗ ដែល​ម្ដាយ​ឈ្មោះ អឿន រ៉េ​ន អាយុ ៣០ ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ត្រូវបាន​ជន​ពុំ​ស្គាល់មុខ សម្លាប់​យ៉ាង​ឃោរឃៅ កាលពី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៥ មករា កន្លងទៅនេះ ហើយ​ក្នុងនាម សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ខេត្តកំពង់ឆ្នាំង និង​ក្រុមការងារ សូម​នាំយក​នូវ​អំណោយ មក​ឧបត្ថម្ភ​ដល់​ក្មួយៗ មានដូចជា អង្ករ​២​បេ មី​១​កេះ ត្រីខ​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ មុង ភួយ និង​ថវិកា​មួយចំនួនទៀត ជូន​ដល់ ក្មេង​កំព្រា ទាំងបី​នាក់​នេះ

​តាម​ការបញ្ជាក់​របស់​លោក​មេភូមិ​ស្រែ​អ៊ុក បាន​ឲ្យ​ដឹងថា ក្រោយពី​ស្ត្រី​ជា​ម្ដាយ​បាន​ស្លាប់ ទៅ ក្មេង​កំព្រា​ទាំងបី​នាក់ បាន​ទៅ​រស់នៅ​ជាមួយនឹង​ជីតា ឈ្មោះ អឿន រឿន និង​ជីដូន ឈ្មោះ ឃឹម ប៊ុន នៅក្នុង​ភូមិ​ស្រែ​អ៊ុក ឃុំ​តាំងក្រសាំង ស្រុក​ទឹកផុស​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular