Home ព័ត៌មានជាតិ សន្តិសុខ ស៊ីម៉ាក រំដោះ...

ស៊ីម៉ាក រំដោះ​គ្រាប់កាំភ្លើង​ផ្លោង ២​គ្រាប់ យកទៅ​បំផ្លាញចោល​

ដោយៈ ភ្នំ​ខៀវ / ប៉ៃលិនៈ មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព កំចាត់មីន​កម្ពុជា ( ស៊ីម៉ាក់ – CMAC ) បាន​ចុះ​ប្រមូល​គ្រាប់កាំភ្លើង ចំនួន ២ គ្រាប់ ដែល​នៅក្បែរ​ចម្ការ របស់​ប្រជាពលរដ្ឋ យកទៅ​បំផ្លាញចោល​។​

​នគរបាល​មូលដ្ឋាន បាន​ប្រាប់​ឲ្យ​ដឹងថាៈ នៅ​ព្រឹក ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ កន្លង មកនេះ មន្ត្រី​មជ្ឈមណ្ឌល​សកម្មភាព កំចាត់មីន​កម្ពុជា ( ស៊ីម៉ាក់ – CMAC ) សហការ​ជាមួយ កម្លាំង​ការិយាល័យ គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ និង​ជាតិពុល បាន​ចុះ​បោសសម្អាត និង​ប្រមូលយក​គ្រាប់ យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ចំនួន ២ គ្រាប់ ដែល​សល់​ពី សម័យ​សង្គ្រាម យកទៅ​បំផ្លាញចោល​។​

​គ្រាប់កាំភ្លើង ដែល​នៅ​សេសសល់ កាលពី​សម័យ​សង្គ្រាម ខាងលើនេះ ជា​ប្រភេទ​គ្រាប់ កាំភ្លើង​ផ្លោង ទំហំ ៨២ មី​លី​ម៉ែត្រ ត្រូវបាន​ប្រជាពលរដ្ឋ ប្រទះឃើញ នៅក្បែរ​ចម្ការ ក្នុងភូមិ​ស្រង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។

​បន្ទាប់ពី​ការចុះ​ប្រមូល តាម​បច្ចេកទេស​មន្ត្រី អង្គភាព​ស៊ីម៉ាក់ បានរៀបចំ​បំផ្ទុះ​កម្ទេចចោល ភ្លាមៗ​នៅ​ទីតាំង​មួយ និង​មាន​សុវត្ថិភាព ឆ្ងាយ​ពី​ភូមិ ដែល​ប្រជាពលរដ្ឋ​រស់នៅ​៕/V-PC

មន្ត្រី​ស៊ីម៉ាក​បំពេញការងារ​រំដោះ​គ្រាប់​នៅ​គាប់​ដី ​(​រូប​: សមត្ថកិច្ច​នគរបាល​)​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular