ប្រកួត​កីឡា​ប៉េតង់ ដណ្តើមពាន​រង្វាន់ ត្រៀម​ប្រកួត​ទូទាំងប្រទេស និង​ព្រឹ​ត្ត​ការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​

ដោយៈ គ្រញូង / បាត់ដំបងៈ មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបាត់ដំបង បានរៀបចំ​ជា លើក​ទី​១ នូវ​ការប្រកួត​កីឡា​ប៉េតង់ ដណ្តើមពាន​រង្វាន់ សំដៅ​ត្រៀម​ប្រកួត​ទូទាំងប្រទេស និង​ព្រឹ​ត្ត​ការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។ ការប្រកួត​នេះ​បាន​ប្រព្រឹត្ត ទៅ​ចាប់ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ ។​

​លោក យី សុង​គី ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថាៈ មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត បានរៀបចំ​ការប្រកួត​កីឡា​ប៉េតង់​នេះ ជា​លើក​ទី​១ ដើម្បី​ដណ្តើម​ពានរង្វាន់ សមាគម​កីឡា​ប៉េតង់ របស់​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត កីឡា​ប៉េតង់​ទូទាំងប្រទេស និង​ត្រៀម​ចូលរួម​ព្រឹ​ត្ត​ការណ៍ កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ខាងមុខនេះ​។ ក្រុម​កីឡាករ ដែល​ចូលរួម គឺជា​មន្ត្រី​ការិយាល័យ​អប់រំ តាម​ស្រុក និង វិទ្យាល័យ​ជុំវិញ​ខេត្ត ចំនួន​៧៦​នាក់ ដែល​បែង​ចែកជា ១៩ ក្រុម ។

​លោក យី សុង​គី បានបញ្ជាក់​ថាៈ ក្រោយពី​ការប្រកួត យ៉ាង​ស្វិតស្វាញ យើង​បាន​រកឃើញ ក្រុម​កីឡាករ ដែល​ដណ្ដើមបាន​ជ័យលាភី ។ ជ័យលាភី ត្រូវបាន​ចែកជា ពីរ​ប្រ​ភ​ទ​គឺៈ ប្រភេទ​ពានរង្វាន់​ធំ និង​ពានរង្វាន់​តូច ។ អ្នកទទួល​ជ័យលាភី ពានរង្វាន់​ធំ​លេខ​១ បាន​ទៅលើ​ក្រុម​ឥន្ទ្រី​យ៍​ខ្មៅ​អប់រំ​, លេខ​២ បាន​ទៅលើ​ការិយាល័យ ផែនការ , លេខ​៣ ទៅលើ​ក្លិប​ការិយាល័យ​អប់រំ​កាយ និង​លេខ​៣ ស្ទួន បាន​ទៅលើ​ក្លិប ការិយាល័យ​អប់រំ និង​កីឡា​ស្រុក​មោងឫស្សី​។ ចំណែក​ពានរង្វាន់​តូច លេខ​១ បាន​ទៅលើ​ក្រុម​វិទ្យាល័យ ព្រះមន្នីវង្ស លេខ​២ បាន​ទៅលើ​វិទ្យាស្ថាន​គរុកោសល្យ​ខេត្ត និង​លេខ​៣ បាន​ទៅលើ ការិយាល័យ​អប់រំ និង​កីឡា​ស្រុក​សំឡូត A និង​លេខ​៣ ស្ទួន បាន​ទៅលើ ក្លិប​បួរ​នាគ​ខៀវ ភ្នំព្រឹក ។​

​លោក​បាន​បន្តទៀតថាៈ ក្រុម​ដែល​ទទួលបាន​ជ័យលាភី​ទាំងអស់ ទទួលបាន​ប៊ូល ផលិត នៅ​ប្រទេស​បារាំង មួយក្រុម ពីរ​ឈុត ស្មើគ្នា និង​ថវិកា​ចាប់ពី ២៤ ម៉ឺន​រៀល ដល់ ៧០ ម៉ឺន​រៀល ។​

​លោក យឹម សឿ​ប អភិបាលរង​ខេត្ត តំណាង​លោក​អភិបាលខេត្ត​បាត់ដំបង បាន​ថ្លែង​កោត សរសើរ ចំពោះ​ការប្រកួត យ៉ាង​ស្វិតស្វាញ អស់ពី​កម្លាំងកាយ​ចិត្ត របស់​ក្រុមកីឡា​ប៉េតង់ និង​គណៈកម្មាធិការ រៀបចំ​ការប្រកួត​ទាំងអស់ ដែល​ជំរុញ​ឱ្យ​ការប្រកួត​ទទួលបាន ជោគជ័័យ​។​

​លោក​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​បន្តថាៈ ឆ្នាំ​២០២៣ ខាងមុខនេះ​ប្រទេស​កម្ពុជា យើង នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍ ប្រកួត​ស៊ី​ហ្គេម ដូចនេះ​ក្នុងនាម អាជ្ញាធរខេត្ត សូម​សំណូមពរ​ឱ្យ​ថ្នាក់ដឹកនាំ មានការ​បំផុស​បន្ថែមទៀត ក្នុង​ចលនា​កីឡា ឱ្យបាន​ទូលំទូលាយ ជាពិសេស​សកម្មភាព​អប់រំ​កាយ និង​កីឡា ក្នុង​ម៉ោង និង​ក្រៅ​ម៉ោង សិក្សា​៕/V-PC

ប្រកួត​កីឡា​ប៉េតង់​ដណ្តើម​ជ័យលាភី​ត្រៀម​ប្រកួត​ទូទាំងប្រទេស​និង​ព្រឹ​ត្ត​ការណ៍​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular