Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ក...

បុរស​ម្នាក់ កំពុងបើក​ម៉ូតូ ត្រូវ​រថយន្ត​យី​ឌុប បុក​ពីក្រោយ បណ្តាល​ឲ្យ​ស្លាប់​

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​ដោយសារ​រថយន្ត យី​ឌុប បើក​មកពី​ក្រោយ ក្នុង​ល្បឿន​លឿន បុក​ម៉ូតូ​របស់គាត់ និង​កិន ហើយ​រថយន្ត​បង្ក ព្យាយាម​បើក​រត់ បាន​ចំងាយ​ប្រហែល ២០០ ម៉ែត្រ ក៏​ឈប់​រួច អ្នកបើកបរ រត់គេចខ្លួន​បាត់​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ១២​និង​២០ នាទី​រសៀល ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ខាងជើង​សាលា​ពងទឹក តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ភូមិ​តាំង​រនាម សង្កាត់​ប្រទះ​ឡាង ខណ្ឌ​កំបូល​។​

​ជនរងគ្រោះ មិនទាន់​ស្គាល់​អត្តសញ្ញាណ នៅឡើយ​ទេ មាន​ភេទ​ប្រុស អាយុ​ប្រហែល​ជិត ៤០​ឆ្នាំ ស្លៀកខោ​ក្រណាត់​ពណ៌​ទឹកដោះគោ ពាក់អាវ​ក្រណាត់ស​ឆ្នូត ដៃ​វែង ជិះ​ម៉ូតូ​ម៉ាក ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ ២០១២ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR 2500 ។​

​តាម​ប្រភពព័ត៌មាន បាន​ឲ្យ​ដឹងថាៈ មុនពេល​កើតហេតុ ជនរងគ្រោះ​បានធ្វើ​ដំណើរ​តាម បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង​ខណៈ​មកដល់​ចំណុច កើតហេតុ ស្រាប់​តែមាន​រថយន្ត​យី​ឌុប ពណ៌​ដីឥដ្ឋ គ្មាន​ស្លាក​លេខ ធ្វើដំណើរ​មកពី​ក្រោយ ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​មក​បុក​ម៉ូតូ រួច​កិន បណ្តាល​ឲ្យ​ជនរងគ្រោះ បែកក្បាល​ចេញ​ខួរ ស្លាប់​យ៉ាង​អាណោច​អាធ​ម ហើយ​រថយន្ត​បង្ក បាន​ព្យាយាម​បើក​រត់ បាន​ប្រហែល ២០០ ម៉ែត្រ តៃកុង​រថយន្ត​បង្ក ក៏​ឈប់​រួច ចុះ​គេចខ្លួនបាត់​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ និង​បាន​វាស់វែង យក​វត្ថុតាង​ទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ​រង់ចាំ​ដោះ ស្រាយ តាមច្បាប់ ដោយឡែក សព​ជនរងគ្រោះ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ រក​ក្រុមគ្រួសារ មក​ទទួលយក​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular