Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់​ស...

បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​ក្រោយ​រថយន្ត​ស៊េរី​ទំនើប​បុក​ពេញទំហឹង​

​ដោយៈ​ម៉ា​រ៉ា​/​ភ្នំពេញៈ បុរស​ម្នាក់​ជាជាង​ជួសជុល​រថយន្ត ខណៈ​កំពុង​ជិះ​ម៉ូតូ​តាមផ្លូវ​ត្រូវបាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​បើកបរ​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង​ផ្លោង​ជិត​៣០​ម៉ែត្រ​បែកក្បាល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១០ និង ៣០​នាទី​យប់​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​មុខ​ខារ៉ាអូខេ​ហ្គោល​ដិ​ន​ថោ​ន តាម​បណ្តោយ​ផ្លូវ​ព្រៃ​ស ក្នុងភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ ថៃ អាយុ​ជាង​២០​ឆ្នាំ បុក​របរ​ជាង​ជួសជុល​រថយន្ត ស្នាក់នៅ​បន្ទប់​ជួល​ក្បែរ​កន្លែងកើតហេតុ មាន​ស្រុកកំណើត នៅឯ​ខេត្ត​ត្បូងឃ្មុំ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BP-2773​។ ចំណែក​រថយន្ត​ស៊េរី​ទំនើប ម៉ាក​MG ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BI-1749 ។

​ដោយឡែក តៃកុង​រថយន្ត​បង្ក​ត្រូវបាន​សមត្ថកិច្ច ឃាត់ខ្លួន​រួច​បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រៃ​ស ដើម្បី​សួរនាំ និង​ប្រគល់​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​តាម​ក្រោយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular