ប៉ូលិសបានឆ្មក់ចូលក្នុងពិធីជប់លៀងមួយនៅឯកោះរមណីយដ្ឋានដ៏ពេញនិយមមួយនៅភាគខាងត្បូងប្រទេសថៃហើយបានចាប់ខ្លួនជនបរទេសចំនួន ៨៩ នាក់ពីបទរំលោភបំពានលើបទប្បញ្ញត្តិស្តីពីការទប់ស្កាត់ជំងឺកូវីដ១៩។បើរកឃើញទោសកំហុស អ្នកដែលរំលោភច្បាប់គ្រាអាសន្ននឹងត្រូវជាប់គុក ២ ឆ្នាំ និង ផាកពិន័យ ១.៣៣០ ដុល្លារ។
