ដោយៈ បាយ័ន / សៀមរាបៈ ផ្ទះមួយល្វែង ដែលម្ចាស់ផ្ទះ ចាក់សោរទុកចោល នៅក្នុងបុរីទេសចរណ៍ (អចលនទ្រព្យអង្គរ) ត្រូវបានអគ្គិភ័យឆាបឆេះ អស់មួយចំនួន សំណាងល្អ ពលរដ្ឋ និងសមត្ថកិច្ច ជួយអន្តរាគមន៍ ទាន់ពេល ដោយមិនរាលដល់ផ្ទះល្វែង ដទៃទៀត។ ហេតុការណ៍ឆេះផ្ទះល្វែង បានកើតឡើង នៅវេលាម៉ោងជិត ១២ ថ្ងៃត្រង់ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិគោកត្នោត ឃុំកណ្ដែក ស្រុកប្រាសាទបាគង។
