ប្រែសម្រួល : កញ្ញាដាលីស ៖ មន្ត្រីជាន់ខ្ពស់នូវែលសេឡង់ម្នាក់នៅថ្ងៃព្រហស្បតិ៍នេះ បានណែនាំអូស្ត្រាលីឱ្យប្រកាន់យកវិធីសាស្ត្រទន់ភ្លន់ចំពោះចិនដែលនេះបង្ហាញពីការខ្វែងគំនិតគ្នាជាសាធារណៈដ៏កម្ររវាងប្រទេសជិតខាងទាំងពីរជុំវិញមធ្យោបាយដោះស្រាយជាមួយទីក្រុងប៉េកាំងដែលកាន់តែមានអំណាចខ្លាំងឡើង។
ការអត្ថាធិប្បាយ ដែលបន្ទរតាមពាក្យរអ៊ូរទាំរបស់រដ្ឋាភិបាលចិន ទំនងជានឹងបង្កការខឹងសម្បារដល់រដ្ឋាភិបាលក្រុងកង់បេរ៉ា ដែលបង្ហាញនូវវិធីសាស្ត្រផ្សេងឆ្ពោះទៅរកចិន និង ដៃគូស៊ើបការណ៍ “ភ្នែកប្រាំ” របស់ខ្លួន គឺ អូស្ត្រាលី សហរដ្ឋអាម៉េរិក កាណាដា និងអង់គ្លេស។
ចង្អុលបង្ហាញពីភាពជោគជ័យថ្មីៗនេះរបស់រដ្ឋាភិបាលក្រុងវែលលីងតុនក្នុងកិច្ចចរចាពាណិជ្ជកម្មជាមួយចិន រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ដាមៀន អូខូនន័របានជំរុញឱ្យអូស្ត្រាលីបង្ហាញការគោរពបន្ថែមទៀតដល់រដ្ឋាភិបាលក្រុងប៉េកាំង។
លោកនិយាយថា “ខ្ញុំមិនអាចនិយាយជំនួសអូស្ត្រាលីនិងវិធីដែលអូស្ត្រាលីធ្វើទំនាក់ទំនងការទូតបានទេប៉ុន្តែច្បាស់ណាស់ប្រសិនបើពួកគេធ្វើតាមយើងនិងបង្ហាញការគោរព ខ្ញុំទាយថាការដែលមានលក្ខណៈការទូតបន្តិចបន្តួចបន្ថែមទៀតម្តងម្កាលនិងការប្រុងប្រយ័ត្នជាមួយពាក្យសម្ដី បន្ទាប់មកពួកគេក៏អាចសង្ឃឹមស្ថិតក្នុងស្ថានភាពប្រហាក់ប្រហែលគ្នានេះដែរ”។
ខុសពីសមភាគីអាម៉េរិកនិងអូស្ត្រាលី ក្រុមមន្ត្រីនូវែលសេឡង់មានការប្រុងប្រយ័ត្នណាស់ មិនចោទសួរត្រង់ៗអំពីឥទ្ធិពលកើនឡើងរបស់ចិននៅតំបន់ប៉ាស៊ីហ្វិកនោះទេ៕
មន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ចាស៊ីនដា អាដឺន ជំរុញឱ្យអូស្ត្រាលីគោរពចិន