Home ព័ត៌មានអន្តរជាតិ ម្សិលមិញ​ថៃ​ឆ...

ម្សិលមិញ​ថៃ​ឆ្លងកូវី​ដ​១៩​ចំនួន​៧៥៦​នាក់

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋាភិបាល​ថៃ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​រាយការណ៍​ថា ខ្លួន​បាន​រកឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៧៥៦​នាក់ ក្នុងនេះ​៧៤៦​នាក់​ជា​ការឆ្លង​នៅក្នុង​ស្រុក និង​១០​នាក់​នាំ​​ចូលមក​ពី​ក្រៅ​។​

​ចំនួន​ថ្មី​នេះ​ធ្វើអោយ​ថៃ​មាន​អ្នក​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​នេះ​កើន​ដល់​១៦.២២១​នាក់​។​

​អ្នកនាំពាក្យ​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានភាព​កូវី​ដ​១៩​ថៃ បាន​និយាយថា​ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី មាន​៧២៤​នាក់​នៅក្នុង​ខេត្ត​សាមុត សា​ខន និង​៧១០​នាក់​ជា​កម្មករ​មី​យ៉ាន់​ម៉ា រីឯ​ថៃ​តែ​១៤​នាក់​ទេ​។​​ក្រុង​បាងកក​ក៏​ត្រូវបាន​រក​ឃើញ​អ្នក​ឆ្លង​៨​នាក់​ផង​ដែរ​កាលពី​ថ្ងៃ​២៨​មករា​៕

​បុគ្គលិក​ឃូស​ម្អាត​ថ្នាក់រៀន​នៅ​សង្កាត់​មួយ​ក្នុង​ក្រុង​បាងកក កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​។​សាលារៀន​ត្រូវ​រំពឹងថា​នឹង​បើក​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ នៅពេល​រដ្ឋភិបាល​បន្ធូរបន្ថ​យ​វិធានការ​ទប់ស្កាត់​កូ​វីដ​១៩

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular