លោក ស សុខា អញ្ជើញ​ប្រកាស​ចូលកាន់​ភារកិច្ច​ម​ន្ត្រី​គ្រប់គ្រង​អង្គភាព នៃ​អគ្គនាយកដ្ឋាន​កីឡា​

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​ប្រកាស​ចូលកាន់​ភារកិច្ច​ម​ន្ត្រី​គ្រប់គ្រង​អង្គភាព​នានា ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​កីឡា​នៅ​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ នេះ​។​

ថ្លែង​ក្នុងឱកាស​នោះ លោក ស សុខា បាន​បញ្ជាក់ថា បច្ចុប្បន្ន​ព្រះរាជាណាចក្រ​កម្ពុជា មាន​សុខសន្តិភាព​ពេញលេញ ស្ថេរភាព​នយោបាយ សេដ្ឋកិច្ចជាតិ មានការ​រីកចម្រើន បានធ្វើអោយ​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​សម្តេច​បានចាត់ទុក​ការងារ​អប់រំ​កាយ និង​កីឡា បាន​ដើរតួ​យ៉ាងសំខាន់ និង​ជា​យាន​ក្នុងការ​អភិវឌ្ឍ​សង្គម ពីព្រោះ “​កីឡា​កសាង​មនុស្ស មនុស្ស​កសាង​សង្គម​” ។

ក្នុងនោះដែរ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ខិតខំ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​វិស័យ​អប់រំ​កាយ និង​កីឡា និង​ផែនការ​យុទ្ធសាស្ត្រ​កំណែទម្រង់​វិស័យ​អប់រំ​កាយ និង​កីឡា រហូត​ទទួលបាន​សមិទ្ធផល​ធំៗ គួរ​ជាទី​មោ​ទៈ ។​

ពិធី​ប្រកាស​ចូលកាន់​ភារកិច្ច​ម​ន្ត្រី​គ្រប់គ្រង​អង្គភាព ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ធ្វើឡើង​បន្ទាប់ពី​រាជ​រដ្ឋា​បាល​ចេញ​អនុក្រឹត្យ​បង្កើត​អង្គភាព​ថ្មី ចំនួន ២​ទៀត ចំណុះ​ឲ្យ​អគ្គនាយកដ្ឋាន​កីឡា បន្ថែម​លើ​អង្គភាព​ដែលមាន​សព្វថ្ងៃ ចំនួន ៤ ។​

​ក្នុងនោះដែរ រាជរដ្ឋាភិបាល ក៏​តែងតាំង និង​ប្រគល់​ភារកិច្ច​ជូន​មន្ត្រី ចំនួន ៤​រូប រួមមាន ៖ ទី​១. លោក ដួង មាស​ចំរើន ជា​អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កីឡា ទី​២. លោក បឹង គឹម​តោ ជា​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស និស្សិត ជំនួស​លោក មាស ដួង​ចំរើន ទី​៣. លោក ហួត សេង​ទ្រី ជា​ប្រធាន​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា (​អង្គភាព​បង្កើត​ថ្មី​) និង​ទី​៤. លោក វ៉ា វណ្ណៈ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា ។​

​ចំណែកឯ​តួនាទី​ជា​អនុប្រធាន និង​ប្រធានការិយាល័យ របស់​អង្គភាព​ថ្មី​ទាំងពីរ រួមមាន ៖
​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា
១. កញ្ញា កែវ មនោ​រម្យ ជា​អនុប្រធាននាយកដ្ឋាន​
២. កញ្ញា គីន សំណាង ជា​អនុប្រធាននាយកដ្ឋាន​
៣.​លោក ប៊ូ វិ​រៈ ជា​អនុប្រធាននាយកដ្ឋាន​
៤. លោក ហ៊ុន បូរី ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​ផែនការ​
៥. លោក សាំង សុភ័គ ជា​ប្រធានការិយាល័យ​រៀបចំ និង​គ្រប់គ្រង​ការប្រកួត និង​ព្រឹត្តិការ​កីឡា​ជាតិ​
៦. លោក កៅ មករា ជា​ប្រធានការិយាល័យ​រៀបចំ និង​គ្រប់គ្រង​ការប្រកួត និង​ព្រឹត្តិការ​ណី​កីឡា​អន្តរជាតិ ។​
​មជ្ឈមណ្ឌល​ជាតិ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា​
១. លោក ធិ​ន វិចិត្រ ជា​អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​
២. លោក សៅ ស​កុ​ណា ជា​អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ​
៣. លោក អ៊ឹង វិ​រៈ ជា​អនុប្រធាន​មជ្ឈមណ្ឌល​ជាតិ
៤. លោក គង់ វត្ថា ជា​ប្រធានការិយាល័យ​រដ្ឋបាល និង​ផែនការ​
៥. លោក ជុំ សំអុល ជា​ប្រធានការិយាល័យ​ទិន្នន័យ​ព័ត៌មានវិទ្យា និង​ស្ថិតិ​កីឡា​
៦. លោក ឈុន អេង​លី ជា​ប្រធានការិយាល័យ​វិទ្យាសាស្ត្រ​កុំព្យូទ័រ​កីឡា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​កីឡា ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular