រដ្ឋាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថា ខ្លួនបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៧៥៦នាក់ ក្នុងនេះ៧៤៦នាក់ជាការឆ្លងនៅក្នុងស្រុក និង១០នាក់នាំចូលមកពីក្រៅ។ចំនួនថ្មីនេះធ្វើអោយថៃមានអ្នកឆ្លងជំងឺផ្លូវដង្ហើមនេះកើនដល់១៦.២២១នាក់។
