កេរ , កេរកាល , កេរាដិកជន , កេរ្តិ៍ , កកេរ​

​ដោយៈ ដកស្រង់​ពី​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​

​កេរ​

​នាមសព្ទ​

ដំណែល​, ជា​សម្បាច់​របស់​ដូនតា ឬ មាតាបិតា​ជាដើម​
​ស្រែ​នេះ​ជា​កេរ​របស់​ជីដូន​ខ្ញុំ​, ប្រាសាទ​នគរវត្ត ជា​កេរ​របស់​ព្រះមហាក្សត្រ ជា​បុព្វបុរស​របស់​ខ្មែរ ។​

​កេរកាល​

​នាមសព្ទ​

​ឈ្មោះ​សាស្ត្រា​ច្បាប់​ចាស់​មួយ មាន​ពាក្យ​ប្រដៅ​ ជា​ដំបូន្មាន​ផ្សេង ៗ​
​សាស្ត្រា​កេរកាល ។​

​កេរាដិកជន​

(​កេ​-​រ៉ា​-​ដិ​-​កៈ​-​ជន់​)

​នាមសព្ទ​

( បា​. ) ជន​អ្នក​ផ្គាប់ផ្គុន រ​ណេ​បរ​ណឹ​ប​អែបអប និយាយ ស្រប​ចាក់បណ្តោយ​តាម ទាំង​ខុស ទាំង​ត្រូវ ដើម្បី​ឲ្យ​កើត​សុខ និង​ប្រយោជន៍ ដល់​ខ្លួន​តែ​ម្យ៉ាង មិន​អើពើ ចំពោះ​ប្រយោជន៍ ជា​សាធារណៈ ។​

​កេរ្តិ៍​

​នាមសព្ទ​

( សំ​. កិរ្តិ​; បា​. កិត្តិ ) សេចក្តី​សរសើរ​, ការ​ល្បី​, ការ​ល្បី​លេចឮ​, ខ្ចរខ្ចាយ​
​កេរ្តិ៍ឈ្មោះ​, និយាយ​បង្កាច់​កេរ្តិ៍​គេ​, កេរ្តិ៍ឈ្មោះ​មិនសូវ​ល្អ ។​

​កកេរ​

(​ក៏​កេរ​)

​កិរិយាសព្ទ​

​ខាំ​រឿយ ៗ ដើម្បី​ឲ្យ​ដាច់​
​កកេរ​ពោត​, កណ្តុរ​កកេរ​ទូ ។​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular