Home ព័ត៌មានអន្តរជាតិ ប្រជាជន​ថៃ​ច្...

ប្រជាជន​ថៃ​ច្រើន​ឡើង​នាំគ្នា​ដេក​មឈូស​ដើម្បី​ស្តារ​ជោគវាសនា​ឡើងវិញ​ក្នុងសម័យ​កូវី​ដ​១៩

ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ នៅ​វត្ត​មួយ​នៅ​ជាយក្រុង​បាងកក អ្នកចូលរួម​ក្នុង​ពិធី​សាសនា​ប្រចាំថ្ងៃ​បាន​ដេក​កាន់​បាច់ផ្កា​ក្នុង​មឈូស គ្រប​ក្រណាត់​ស​ពីលើ ខណៈ​ព្រះសង្ឃ​សូត្រធម៌​។​

​វត្ត​បាង​ណាណៃ​នៅ​ទីក្រុង​បាងកក​ទាក់ទា​ញ​មនុស្ស​ជាង ១០០ នាក់​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ធ្វើ​ពិធី​បែបនេះ ដោយ​សង្ឃឹម​ថា​វា​អាច​កែ​ជោគវាសនា​របស់​ពួក​គេ​ឬ​ផ្តល់ឱ្យ​ពួកគេ​នូវ​ការចាប់ផ្តើម​ថ្មី​។​

​ហើយ​យ៉ាងហោច​ណាស់​សម្រាប់​មនុស្ស​មួយចំនួន សម្ពាធ​នៃ​ជីវិត​ក្នុងអំឡុង​សម័យ​កូវី​ដ បាន​ធ្វើ​ឱ្យ​ពិធី​សាសនា​បែប​នេះ​កាន់តែ​មាន​សារៈសំខាន់​។​

​ម្ចាស់​តូប​លក់​អាហារ​អាយុ ៥២ ឆ្នាំ​ឈ្មោះ​នុត​សា​រ៉ាំ​ង ស៊ី​ហាដ ដែល​ចូលរួម​ពិធី​នេះ និយាយថា “​ខ្ញុំ​សារភាពថា ខ្ញុំ​ស្ត្រេ​ស​ខ្លាំង​សព្វថ្ងៃ​នេះ​ពីព្រោះ​ខ្ញុំ​រក​ចំណូល​បាន​តិចតួច ដោយសារ​ជំងឺ​រាតត្បាត​ហើយ​ខ្ញុំ​ប្រាកដ​​ណាស់​ថា អ្នក​រាល់គ្នា​នៅទីនេះ​មាន​អារម្មណ៍​ដូចគ្នា​”​។​

​អ្នកចូលរួម​ត្រូវ​ចំណាយ ១០០ បាត​សម្រាប់​ផ្កា​ទៀន​និង​ក្រណាត់ស ដែល​ជា​ផ្នែក​មួយ​នៃ​ពិធី​។​

​ពួកគេ​ធ្វើ​តាម​ការណែនាំ​របស់​ព្រះសង្ឃ​ដោយ​ដំបូង​ត្រូវ​ដេក​ក្នុង​មឈូស បែរ​ក្បាល​ទៅ​ទិស​ខាងលិច ជា​ទិស​សម្រាប់​ការបូជា​សព​មុនពេល​ប្តូរ​ទិស​ទៅ​កើត​វិញ​ដើម្បី​ជា​សញ្ញា​បង្ហាញ​ពី​ការចាប់​កំណើត​ឡើង​វិញ​។​

​លោកស្រី​នុត​សា​រ៉ាំ​ង​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​បាន​ចាប់កំណើត​ឡើងវិញ បាន​រស់​ឡើង​វិញ និង​បាន​ក្លាយជា​មនុស្ស​ថ្មី​”៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular