Home ព័ត៌មានសំខាន់ៗ ក្រសួងបរិស្ថា...

ក្រសួងបរិស្ថាន បាននិងកំពុង​ផ្តល់នូវ ជម្រើស​ថ្មី ជូន​ប្រជា​សហគមន៍​

ដោយៈ ទេព មង្គល / សៀមរាបៈ ក្រសួងបរិស្ថាន បាននិងកំពុង​ផ្តល់នូវ​ជម្រើស​ថ្មី​ជូន​ប្រជា​សហគមន៍ តាមរយៈ​ការគាំទ្រ និង​ការផ្តល់​បច្ចេកទេស​លើ​ការ​ចិញ្ចឹមសត្វ និង​ការដាំ​ដំណាំ ហើយ​បន្ត​ផ្តល់ជូន​ជម្រើស​ថ្មី ដល់​សហគមន៍​មូលដ្ឋាន ទៅតាម​ដំណាក់កាល បន្ថែមទៀត​។ នេះ​បើតាម​ការអះអាង​របស់ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ (​ក​.​គ​.​អ​.​អ​.) បាន​ថ្លែង នៅក្នុង​ពិធី​បិទ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍ លើក​ទី​២ នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ក្រុង​សៀមរាប​។​

ក្រសួងបរិស្ថាន បាននិងកំពុង​ផ្តល់នូវ ជម្រើស​ថ្មី ជូន​ប្រជា​សហគមន៍​

​លោក សាយ សំ​អាល់ បាន​មានប្រសាសន៍ថាៈ ” ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ទទួលបាន​ជោគជ័យ លុះត្រា​តែមាន ការចូលរួម ពី​ប្រជា​សហគមន៍​មូលដ្ឋាន ហើយ​ដើម្បីឱ្យ​មានការ​ចូលរួម លុះត្រា​ប្រជា​សហគមន៍​មូលដ្ឋាន ទទួលបាន​នូវ​ជម្រើស​ថ្មី ក្នុងការ​រស់នៅ និង​មាន​កម្រិតជីវភាព​ល្អប្រសើ​រ ” ។ លោក​បាន​បញ្ជាក់ថាៈ ” ការផ្តល់​ជម្រើស​ថ្មី និង​ការលើកកម្ពស់ កម្រិតជីវភាព​ប្រជា​សហគមន៍ គឺ​សំដៅ​ជៀសវាង ការពឹង​អាស្រ័យ​ផល លើ​ធនធានធម្មជាតិ​ទាំងស្រុង​”​។​

​ជាមួយគ្នានេះ លោក សាយ សំ​អាល់ បានលើកឡើង​ថាៈ ក្រសួងបរិស្ថាន បាននិងកំពុង​ផ្តល់នូវ ជម្រើស​ថ្មី ជូន​ប្រជា​សហគមន៍ តាមរយៈ​ការគាំទ្រ និង​ការផ្តល់​បច្ចេកទេស លើ​ការ​ចិញ្ចឹមសត្វ និង​ការដាំ​ដំណាំ ហើយ​បន្ត​ផ្តល់ ជូន​ជម្រើស​ថ្មី ដល់​សហគមន៍ មូលដ្ឋាន ទៅតាម​ដំណាក់កាល បន្ថែមទៀត​។ ទន្ទឹមគ្នា​នេះដែរ លោក​រដ្ឋមន្ត្រី បានលើកឡើង​ពី គោលនយោបាយ ភូមិ ឃុំ សង្កាត់ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល ផ្សាភ្ជាប់​នឹង​បរិស្ថាន ដោយ​ក្នុងនោះ ទី​១. ការផ្តល់​ជម្រើស​ថ្មី​ដល់​សហគមន៍​មូលដ្ឋាន ដូច​ជាការ​ចិញ្ចឹមសត្វ និង​ការដាំ​ដំណាំ ដែល​ឆាប់​ទទួលបាន​ផល ដើម្បី​ធានាបាន​នូវ សន្តិសុខ​ស្បៀង និង​ទី​២.​ការគិតគូរ អំពី​អនាម័យ​បរិស្ថាន នៅ​មូលដ្ឋាន ធានាបាន​សុខុមាលភាព ប្រជាពលរដ្ឋ និង​សហគមន៍​។​

ក្រសួងបរិស្ថាន បាននិងកំពុង​ផ្តល់នូវ ជម្រើស​ថ្មី ជូន​ប្រជា​សហគមន៍​

​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​វេទិកា​ជាតិ​អេកូ​ទេសចរណ៍ លើក​ទី​២ គឺ​ពិត​ជាមាន​សារៈសំខាន់ ដែល​បាន​ផ្តល់ឱកាស​ឱ្យ​គ្រប់ ភាគី​ពាក់ព័ន្ធ​ជួបជុំគ្នា​ពិភាក្សា ចែករំលែក​បទពិសោធ​ន៍ ចំណេះដឹង តម្រូវការ បញ្ហា​ប្រឈម និង​ដាក់ចេញ​នូវ ដំណោះស្រាយ​រួម ដើម្បី​ធ្វើការ​អភិវឌ្ឍ អេកូ​ទេសចរណ៍ ឱ្យ​កាន់តែ​រីកចម្រើន សម្រាប់​លើកកម្ពស់ សេដ្ឋកិច្ច​មូលដ្ឋាន និង​សេដ្ឋកិច្ចជាតិ​៕/V

ក្រសួងបរិស្ថាន បាននិងកំពុង​ផ្តល់នូវ ជម្រើស​ថ្មី ជូន​ប្រជា​សហគមន៍​

ក្រសួងបរិស្ថាន បាននិងកំពុង​ផ្តល់នូវ ជម្រើស​ថ្មី ជូន​ប្រជា​សហគមន៍​

ក្រសួងបរិស្ថាន បាននិងកំពុង​ផ្តល់នូវ ជម្រើស​ថ្មី ជូន​ប្រជា​សហគមន៍​

ក្រសួងបរិស្ថាន បាននិងកំពុង​ផ្តល់នូវ ជម្រើស​ថ្មី ជូន​ប្រជា​សហគមន៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular