Home ព័ត៌មានសំខាន់ៗ វៀតណាម​រក​ឃើញ...

វៀតណាម​រក​ឃើញ​អ្នក​ឆ្លង​៩​នាក់​ទៀត ក្រោយ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​ចំនួន​៩៩​នាក់​កាលពី​ម្សិល​និង​បញ្ជា​អោយ​ធ្វើ​ចត្តា​ឡី​ស័ក​២១​ថ្ងៃ​ព្រោះ​…

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖​វៀតណាម​ខាងជើង រួមមាន​ទីក្រុង​ហាណូយ បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវី​ដ​១៩​ចំនួន​៩​នាក់​បន្ថែម​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​ទាំងអស់​សុទ្ធតែ​ជាប់​ពាក់ព័ន្ធ​នឹង​ការផ្ទុះកូ​វីដ​១៩​ក្នុង​សហគមន៍​កាល​ពី​ម្សិលមិញ​។​

​ទីក្រុង​ហាណូយ​បាន​រក​ឃើញ​អ្នក​ឆ្លង​ម្នាក់​ដែល​ពាក់ព័ន្ធ​នឹង​បុរស​អាយុ​៣១​ឆ្នាំ ដែល​ធ្វើការ​នៅ​អាកាសយានដ្ឋាន Van Don​ក្នុង​ខេត្ត​ក្វាង និ​ញ​ហើយ​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ឆ្លង​ជំងឺ​នេះ​កាលពី​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​។​

​ពីរ​ករណី​ទៀត ត្រូវបាន​រកឃើញ​នៅ​ក្វាង​និ​ញ ហើយ​ពួកគេ​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គលិក​អាកាសយានដ្ឋាន​ខាងលើ​ផងដែរ​។​ការឆ្លង​៦​ករណី​ទៀត ជាប់​ពាក់ព័ន្ធ​នឹង​រោងចក្រ​Vietnam Poyun Co. Ltd​នៅ​ទីប្រជុំជន ជី លី​ញ ក្នុង​ខេត្ត​ហាយ ហ្វឿង​ដែល​រក​ឃើញ​អ្នក​ឆ្លង​រាប់សិប​នាក់​កាលពី​ម្សិលមិញ​។​

​ជាមួយ​នឹង​ចំនួន​ថ្មី​នេះ វៀតណាម​មាន​អ្នក​ឆ្លងកូវី​ដ​១៩​សរុប ១.៦៥១​នាក់ ៣៥​នាក់​ស្លាប់ និង​១៧៤​នាក់​នៅ​កំពុង​នៅ​មាន​វីរុស​កូរ៉ូណា​នៅឡើយ​។​

​ឥឡូវ​ទីប្រជុំជន​ជី​លី​ញ​ដែលមាន​មនុស្ស​ប្រមាណ​២២០.០០០​នាក់ ត្រូវ​បិទ​ខ្ទប់​២១​ថ្ងៃ នៅពេល​ខេត្ត​ហាយ ហ្វឿង​របស់​ទីក្រុង​នេះ​អនុវត្ត​វិធានការ​គម្លាត​សង្គម​នៅ​កំរិត​ខុសៗ​គ្នា​នៅ​ទូទាំង​ខេត្ត​។​

​ទីប្រជុំជន​ជី​លី​ញ ត្រូវ​បិទ​ខ្ទប់​២១​ថ្ងៃ

​សូមបញ្ជាក់​ថា តែ​មួយ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ វៀតណាម​មាន​ការឆ្លង​ក្នុង​សហគមន៍​ដល់​ទៅ​៩៩​នាក់​ជា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​មិន​ដែល​មាន​និង​ជា​ការផ្ទុះកូ​វីដ​១៩​ក្នុងស្រុក​ជា​លើកដំបូង​ក្នុងពេល​​ជិត​២​ខែ​មក​នេះ​នៅ​វៀតណាម​។​

​ការផ្ទុះ​កូវី​១៩​ចុងក្រោយ​នេះ ក៏​បាន​រាល​ទៅដល់​ខេត្ត​បាក់​និ​ញ និង​ទីក្រុង​ហាយ ហ្វុង​។​

​ឥឡូវ​វៀតណាម​បង្កើន​ពេលធ្វើ​ចត្តា​ឡី​ស័កពី​១៤​ថ្ងៃ​មក​២១​ថ្ងៃក្រោយ​ការផ្ទុះកូ​វីដ​១៩​ក្នុង​សហគមន៍​។​នាយករដ្ឋមន្ត្រី​វៀតណាម​បាន​បញ្ជា​អោយ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ឆ្លង​ចុងក្រោយ​នេះ​ធ្វើ​ចត្តា​ឡី​ស័ក​២១​ថ្ងៃ​ជំនួស​អោយ​១៤​ថ្ងៃ​ដូច​សព្វមួយដង​។​វិធានការ​តឹងរឹង​ជាង​មុន​នេះ​ត្រូវបាន​ប្រកាន់​យក​ដោយសារ​វៀតណាម​កំពុង​រង​ការវាយប្រហារ​ពី​វីរុស​កូរ៉ូណា​ប្រភេទ​ថ្មី​ដូច​នៅ​អង់គ្លេស​ដែល​ឆ្លង​លឿន​និង​​អាច​សម្លាប់​មនុស្ស​ខ្លាំង​ជាង​មុន​ផង​៕

​ក្នុង​រូប ឡានពេទ្យ​នាំយក​អ្នក​ដែល​ពាក់ព័ន្ធ​ជាមួយ​អ្នក​កើតកូ​វីដ​១៩​ទៅពិនិត្យ​រក​វីរុស​នៅ​ខេត្ត​ក្វាង​និញកា​លពី​ថ្ងៃ​២៨​មករា​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular