ដោយៈ ទេព មង្គល / សៀមរាបៈ ក្រសួងបរិស្ថាន បាននិងកំពុងផ្តល់នូវជម្រើសថ្មីជូនប្រជាសហគមន៍ តាមរយៈការគាំទ្រ និងការផ្តល់បច្ចេកទេសលើការចិញ្ចឹមសត្វ និងការដាំដំណាំ ហើយបន្តផ្តល់ជូនជម្រើសថ្មី ដល់សហគមន៍មូលដ្ឋាន ទៅតាមដំណាក់កាល បន្ថែមទៀត។ នេះបើតាមការអះអាងរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធានអចិន្ត្រៃយ៍ (ក.គ.អ.អ.) បានថ្លែង នៅក្នុងពិធីបិទវេទិកាជាតិអេកូទេសចរណ៍ លើកទី២ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ នៅក្រុងសៀមរាប។
