ដោយៈ ប.ខុន / ភ្នំពេញៈ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី បាក់ខែង ស្ថិតនៅតាមមហា វិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រសិនបើគ្មានការ ប្រែប្រួលទេ នឹងបើកការដ្ឋាន សាងសង់ជាផ្លូវការ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមកម្មវិធី នៅក្នុងឱកាសបើកការដ្ឋានសាងសង់ រោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតបាក់ខែង នេះ ក៏មានការប្រកាសសម្ពោធ ដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាត ចំការមន រាជធានីភ្នំពេញ ផងដែរ។
នៅស្របពេលជាមួយនឹងការប្រកាស បើកការដ្ឋានសាងសង់ រោងចក្រនេះ ក៏មានកម្មវិធី ចាប់ផ្តើម ដាក់បំពង់មេនាំទឹកខ្នាតធំ ទំហំ ២ ម៉ែត្រត ចេញពីតំបន់រោងចក្ររត់តាមមហាវិថី ឈ្នះឈ្នះ ឆ្ពោះទៅស្ពានព្រែកព្នៅ៕/V-PC