រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មី បាក់ខែង ស្ថិតនៅតាមមហា វិថីឈ្នះឈ្នះ ក្នុងសង្កាត់បាក់ខែង ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប្រសិនបើគ្មានការ ប្រែប្រួលទេ នឹងបើកការដ្ឋាន សាងសង់ជាផ្លូវការ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
