លោកស្រី ជា សេរី ឧបការីទេសាភិបាលធនាគារជាតិនៃកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួមជាវាគ្មិនជាមួយនឹងថ្នាក់ដឹកនាំអន្តរជាតិនានា ដើម្បីពិភាក្សា អំពីប្រធានបទសំខាន់មួយស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ដែលនឹង ផ្សាយផ្ទាល់ជាអន្តរជាតិ ក្នុងរបៀបវារៈទីក្រុងដាវ៉ូសនៃវេទិកាសេដ្ឋកិច្ចពិភពលោក ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី២៥-២៩ ខែមករា ឆ្នាំ ២០២១។
