Home កីឡា ខ្សែ​ប្រយុទ្ធ...

ខ្សែ​ប្រយុទ្ធ Spurs ហា​រី ខេន ទំនង​របួស​ច្រើន​សប្តាហ៍​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ខ្សែប្រយុទ្ធ​ហារី ខេន របស់​ក្រុម​មាន់​ខ្នាយ​មាស Tottenham ប្រឈម​មុខ​នឹង​អវត្តមាន ក្រោយ​រងរបួស​ក្នុង​បរាជ័យ​ក្រោម​ថ្វីដៃ​ក្រុម​ហង្ស​ក្រហម Liverpool ៣-១ កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក ចូសេ ម៉ូ​រី​ញ៉ូ អ្នក​ចាត់ការ​ទូទៅ​របស់ Tottenham និយាយថា កជើង​ទាំងពីរ​របស់​ខេន​បាន​រងរបួស​នៅក្នុង​តង់​ទី ១ ដែល​អាច​ធ្វើឱ្យ​រូបគេ​ខកខាន​ច្រើន​សប្តាហ៍​។​

Spurs មាន​កាលវិភាគ​ប្រកួត​មមាញឹក​ណាស់ ដោយ​ត្រូវ​លេង ២ ប្រកួត​ក្នុង​មួយ​សប្តាហ៍​ទាំង​នៅ​ក្របខ័ណ្ឌ Premier League, FA Cup និង Europa League ។​

​ខេន​រកបាន ១៤ គ្រាប់​និង​បញ្ជូន​បាល់​ឱ្យ​គេ​ស៊ុត​បាន ១៣ ដង​សម្រាប់​រដូវ​កាល​នេះ​សម្រាប់ Tottenham ដែល​ឈរ​នៅ​លេខ​រៀង​ទី ៦ ក្នុង​លី​ក​៕

ហា​រី ខេន របួស​កជើង​ទាំងពីរ និង​អាច​អវត្តមាន​ច្រើន​សប្តាហ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular