ទំនប់ស្ទឹងភេ ជាអាងស្តុកទឹក ដ៏សំខាន់មួយ ស្ថិតក្នុងភូមិសាស្ត្រ នៃឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត។ ក្រៅពីបម្រើដល់វិស័យកសិកម្ម ទំនប់ស្ទឹងភេ បានទាក់ទាញអារម្មណ៍ ភ្ញៀវទេសចរជិតឆ្ងាយ ឱ្យមកលម្ហែកម្សាន្ត តាមរយៈទេសភាព ស្រស់បំព្រង តាមបែបធម្មជាតិ ក្នុងតំបន់ចុងកាត់ មាត់ញកនេះ។
