អាជ្ញាធរ​រាជធានី ជំរុញ​ខណ្ឌ​ទាំង​១៤ ពង្រឹង​ការអនុវត្ត​វិធានការ ការពារ​ការចម្លង​ជំងឺ​កូ​វីដ​-១៩ តាម​ពិធីបុណ្យ និង​ពិធី​រៀប​អាពាហ៍ពិពាហ៍​

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​អភិបាល នៃ​គណៈ​អភិបាល ខណ្ឌ ទាំង ១៤ ពង្រឹង​ការអនុវត្ត វិធានការ​ការពារ ការចម្លង​ជំងឺ​កូ​វីដ​-១៩ នៅតាម​ពិធីបុណ្យ និង​ពិធី​រៀប​អាពាហ៍ពិពាហ៍ ជាដើម ដោយ​រៀបចំ​ទីតាំង​ឈរ ឬ​អង្គុយ សម្រាប់​ភ្ញៀវ និង​អ្នកបំរើ​សេវាកម្ម ក្នុង​ពិធី ដោយ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ឱ្យបាន​យ៉ាងតិច ១,៥ ម៉ែត្រ ឡើងទៅ ពី បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់​។​

​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​មួយ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​ក្នុង​សេចក្តី នេះ មានន័យថា អភិបាល នៃ​គណៈ អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល ទាំង ១៤ ក្នុង​កម្មវត្ថុ ស្តីពី​ការពង្រឹង​ការអនុវត្ត វិធានការ​ការពារ​កា​រ​ចម្លង ជំងឺ​កូ​វីដ​-១៩ នៅតាម​ពិធីបុណ្យ​ផ្សេងៗ និង​ពិធី​រៀប​អាពាហ៍ពិពាហ៍ ដោយ​រៀបចំ​ទីតាំង​ឈរ ឬ​អង្គុយ​សម្រាប់​ភ្ញៀវ និង​អ្នកបម្រើ​សេវាកម្ម ក្នុង​ពិធី ដោយ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ឲ្យ​បាន​យ៉ាងតិច ១,៥ ម៉ែត្រ ឡើងទៅ ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល ម្នាក់ និង​រៀប​តុ​អាហារ ដោយ​កំណត់​ចំនួន​ភ្ញៀវ អង្គុយ​ត្រឹម ៥ នាក់ ( ប្រាំ ) ក្នុង ១ តុ ដែល​ទម្លាប់​ពីមុន អង្គុយ ១០ នាក់ ។​

​តប​តាម​កម្មវត្ថុ និង​យោង​ខាងលើ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប លោក លោកស្រី អភិបាល នៃ គណៈ​អភិបាលខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ខណ្ឌ ជ្រាបថា រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​ការ កោតសរសើរ ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់ ដែល​កន្លងមក បាន​ខិតខំ​បំពេញភារកិច្ច និង​កិច្ចសហការ​បានល្អ ក្នុងការ​ទប់ស្កាត់ ការចម្លង​វីរុស​កូ​វីដ​-១៩ បាន​លទ្ធផល​ល្អប្រសើរ គួរ​ជាទី​មោទនៈ ស្របតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​អនុសាសន៍​ណែនាំ ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា​។​

​ក្រសួងសុខាភិបាល និង​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ សង្កេតឃើញថា ការអនុវត្ត​តាម វិធានការ​ការពារ ដែល​បាន​ដាក់ចេញ ដោយ​ក្រសួង សុខាភិបាល និង​គណៈកម្មការ​អន្តរក្រសួង ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ -១៩ នៅតាម​ពិធីបុណ្យ កម្មវិធី​ផ្សេងៗ និង​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ នៅមានកម្រិត​នៅឡើយ ដែល​នេះ​ជា​ហានិភ័យ ដ៏​ធំធេង អាច​បង្កឱ្យមាន ការចម្លង​វីរុស​កូ​វីដ​-១៩ ជាថ្មី​ឡើងវិញ ។ ដូចនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ណែនាំ​លោក លោកស្រី អភិបាល នៃ​គណៈ​អភិបាល ខណ្ឌ និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​ខណ្ឌ យកចិត្តទុកដាក់​ខ្ពស់ ក្នុងការ​ចាត់វិធានកា​រ តាមដាន ការអនុវត្ត​វិធានការ​សុខាភិបាល ដោយ​ត្រូវៈ​

១- ណែ​នាំឱ្យ​ម្ចាស់​មជ្ឈមណ្ឌល អគារ ភោជនីយដ្ឋាន ទីតាំង សម្រាប់​ជួល​រៀបចំ កម្មវិធី​ទាំងអស់ និង​ម្ចាស់​អាជីវកម្ម ចុងភៅ ដូចខាងក្រោមៈ
– ឱ្យ​ម្ចាស់​រៀបចំ​កម្មវិធី​ទាំងអស់ ចូលរួម​អនុវត្តតាម​ការណែនាំរ​បស់ ក្រសួងសុខាភិបាល ។
– រៀបចំ​ទីតាំង​ឈរ ឬ​អង្គុយ​សម្រាប់​ភ្ញៀវ និង​អ្នកបំរើ​សេវាកម្ម ក្នុង​ពិធី​ដោយ​រក្សា​គម្លាត សុវត្ថិភាព បុគ្គល​ឲ្យ​បាន យ៉ាងតិច ១,៥ ម៉ែត្រ ឡើងទៅ ពី​បុគ្គល​ម្នាក់ ទៅ​បុគ្គល​ម្នាក់ ។ រៀប​តុ​អាហារ ដោយ​កំណត់ ចំនួន​ភ្ញៀវ​អង្គុយ ត្រឹម ៥ នាក់ ( ប្រាំ ) ក្នុង​១​តុ ដែល​ទម្លាប់​ពីមុន អង្គុយ ១០ នាក់ ។​
– ធ្វើ​បដិសណ្ឋារកិច្ច ត្រូវ​ធ្វើតាម​ទំនៀមទម្លាប់ ប្រពៃណី​ខ្មែរ ដោយ​លើកដៃ​សំពះ​ចៀសវាង ការ​ចាប់ដៃ និង​ឱប​គ្នា​ជាដើម​។
– ដាក់​បង្ហាញ​នូវ​ស្លាក​សញ្ញា​ណែនាំ ការពាក់​ម៉ាស់ និង​រក្សា​អនាម័យ ដៃ​ស្អាត និង​ណែនាំ អនាម័យ ពេល​ក្អក – កណ្តាស់​នៅ​គ្រប់ ច្រកចូល និង​ទីតាំង ដែល​អាច​មើលឃើញ ទាំងអស់គ្នា​។​

​ក្នុងករណី​ដែល​ម្ចាស់​គ្រប់គ្រង ទីតាំង​អាជីវកម្ម បុគ្គលិក និង​អ្នករៀបចំ​កម្មវិធី មិន​អនុវត្ត តាម​ការណែនាំ របស់ ក្រសួងសុខាភិបាល​ទេនោះ ត្រូវ​បិទ​អាជីវកម្ម ជា​បណ្តោះអាសន្ន រួច​រាយការណ៍ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

២- ណែ​នាំឱ្យ​ម្ចាស់​កម្មវិធី និង​ភ្ញៀវ​ចូលរួម អនុវត្ត​វិធានការ​សុខាភិបាល ដូចជា​បំពាក់​ម៉ាស៊ីន វាស់​កម្តៅ ស្វ័យប្រវត្តិ ឬ​ទែ​ម៉ូ​ម៉ែត្រ វាស់​កម្តៅ ដោយ​ដៃ ដាក់​អាល់កុល ឬ​ជែ​ល​លាងដៃ នៅ​គ្រប់​ច្រកចូល និង​ដាក់​អាល់កុល ឬ​ជែ​ល​លាងដៃ នៅក្នុង​ទីតាំង ប្រតិបត្តិការ​របស់ខ្លួន និង​តម្រូវឱ្យ​លាងដៃ ជា​ញឹកញាប់ ជាពិសេស បន្ទាប់ពី​បាន​ប៉ះពាល់​វត្ថុ​ផ្សេងៗ​ក្រោយ ពេល​ចូល ។​ល​។ បន្ទប់ទឹក និង​មុនពេល​បរិភោគ​អាហារ ។​

៣- ត្រូវ​ចុះ​ត្រួតពិនិត្យ និង​តាមដាន នៅតាម​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន និង​កន្លែង​លក់ដូរ នានា ឱ្យ​អនុវត្ត​វិធានការ​បង្ការ និង ទប់ស្កាត់ ការរីក​រាលដាល មេរោគ​កូ​វីដ​-១៩​តាម​ការ ណែនាំ​របស់ ក្រសួងសុខាភិបាល ។ ក្នុងករណី​ដែល​ម្ចាស់​ទីតាំង​អាជីវកម្ម ខាងលើ មិន​អនុវត្តតាម​ការណែនាំ​ទេនោះ ត្រូវ​ចាត់វិធានការ​រដ្ឋបាល ឬ​បិទ​អាជីវកម្ម ជា​បណ្តោះ អាសន្ន រួច​រាយការណ៍ មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

៤- រដ្ឋបាល​ខណ្ឌ ទាំង ១៤ និង​មន្ទីរ – អង្គភាព​ជំនាញ​ពាក់ព័ន្ធ ក្រោម​ឱវាទ រដ្ឋបាល​រាជ ធានី​ភ្នំពេញ ត្រូវ​បន្ត​អនុវត្ត​ឲ្យ​បាន ម៉ឺងម៉ាត់​នូវ​សេចក្តីណែនាំ​របស់ ក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​បាន​ណែនាំ កន្លងមក ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular