Home ព័ត៌មានជាតិ សន្តិសុខ បុរស​ម្នាក់ ត...

បុរស​ម្នាក់ ត្រូវ​រថយន្ត​ដឹក​ឧបករណ៍​តន្ត្រីសម័យ បុក​បណ្តាល​ឲ្យ​ស្លាប់​

ដោយៈ​ស​រិ​ទ្ធ / ស្វាយរៀងៈ បុរស​ម្នាក់ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ នៅពេល​បុរស ម្នាក់​នោះ បាន​កំពុង​ដើរ​ឆ្លងផ្លូវ ហើយ​ត្រូវ​រថយន្ត​ដឹក​ឧបករណ៍​តន្ត្រីសម័យ​ជាន់​ហ្វ្រាំង មិនទាន់ បុក​ពេញទំហឹង កាលពី​វេលា​ម៉ោងជាង ៥ ល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅលើ​ផ្លូវលំ ក្នុងភូមិ​សំឡី​ខាងជើង ឃុំ​សំឡី ស្រុក​កំពង់រោ​ទ៏ ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក បានអោយដឹងថាៈ បុរស​នេះ ឈ្មោះ ផន ហាស់ ឆាយ​លី អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​សំឡី​ខាងជើង ឃុំ​សំឡី ស្រុក​កំពង់​រោទ៍ ។ ចំណែក​អ្នកបើកបរ​រថយន្ត ឈ្មោះ ជឹម រ៉ា​ម៉ន ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មាន​លំនៅ នៅ​ភូមិ​សំឡី​ខាងត្បូង ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង​។​

​អ្នកភូមិ បានអោយដឹងថាៈ មុន​កើតហេតុ មាន​បុរស​ម្នាក់ ដែល​អ្នកភូមិ​តែងតែ​ស្គាល់ ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ បាន​ដើរ​តាមផ្លូវ​តែម្នាក់ឯង រួច​ក៏បាន​ឆ្លងផ្លូវ ស្រាប់​តែមាន រថយន្ត​ម៉ាក​ហ៊ីយ៉ានដាយ ពាក់​ស្លាក​លេខ ស្វាយរៀង 3A0700 បើក​ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង ជាន់​ហ្វ្រាំង​មិនទាន់ បាន​បុក​ពេញទំហឹង​បណ្ដាលឱ្យ​ស្លាប់​នៅ​នឹង កន្លែង​តែម្ដង​។​

​សព​ត្រូវបាន​សមត្ថកិច្ច ប្រគល់ អោយ​បងប្អូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី ចំណែក​វត្ថុតាង បាន​អូស​យក មក​រក្សាទុក នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំឡី ដើម្បី​ដោះ ស្រាយ​ពេល​ក្រោយ​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular