Home ព័ត៌មានសំខាន់ៗ សមត្ថកិច្ច​បា...

សមត្ថកិច្ច​បាន​រកឃើញ សាកសព​មនុស្ស ២​នាក់ ស្លាប់​ក្នុង​ហេតុការណ៍​អគ្គិភ័យ ឆេះ​ឃ្លាំង​ស្ដុក​ទំនិញ​

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ កម្លាំង​សមត្ថកិច្ច បាន​រកឃើញ​សាកសព មនុស្ស ២ នាក់ ស្លាប់​ក្នុង​ហេតុការណ៍ អគ្គិភ័យ​ឆេះ​ឃ្លាំង​ស្ដុក ទំនិញ នៅ​ចំណុច​ដី​ឡូ៍​លេខ​៥ ភូមិ​៤ ផ្លូវ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង ១២ និង ៤៥ នាទី រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ កន្លងទៅនេះ​។

​បើតាម​សេចក្ដីរាយការណ៍ ពី​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថាៈ នៅពេលនេះ កម្លាំង សមត្ថកិច្ច​ជំនាញ កំពុង​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ លើ​សាកសព​ជនរងគ្រោះ ទាំងពីរ​នាក់​នេះ​។ នៅ​កន្លែង​ពិនិត្យ​សាកសព ក៏មាន​វត្តមាន​របស់​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​, លោក មាន ចាន់​យ៉ា​ដា និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សុង លី ស្នងការ​ការរង​នគរបាល រាជធានី​ភ្នំពេញ ផងដែរ​។​

​គួរ​ជម្រាប​ថា មុន​កើតហេតុ មាន​សំឡេង​ផ្ទុះ ចេញពី​ឃ្លាំង​ខាងលើ ហើយក៏​ចេញ​ជា អណ្ដាតភ្លើង​ឆេះ បង្ក​ការភ្ញាក់ផ្អើល​តែម្ដង ភ្លាមៗ​នោះ ប្រជាពលរដ្ឋ បាន​រាយការណ៍ ទៅ​សមត្ថកិច្ច ដើម្បី​ហៅ​រថយន្ដ​ពន្លត់​អគ្គិភ័យ ឲ្យ​ជួយ​អន្ដរាគមន៍​។​

​សមត្ថកិច្ច បាន​បញ្ជាក់ថា ទំហំ​នៃ​ការខូចខាត គឺ​ឆេះ​ឃ្លាំង​ទាំងស្រុង​តែម្តង​។ ចំពោះ មូលហេតុ នៃ​ការឆាបឆេះ មិនទាន់មាន​ការសន្និដ្ឋាន បាន​នោះទេ ក្នុង​ការជួយ​អន្ដរាគមន៍ សមត្ថកិច្ច បាន​ប្រើប្រាស់ រថយន្ត​អស់​ចំនួន ៤៥ គ្រឿង សម្ភារៈ​ខូចខាត មាន​ថង់​ប្លា​ស្ទិ​ក​, គ្រឿង​ជ័រ និង​សម្ភារ​ជាច្រើន​ទៀត ត្រូវបាន​ខូចខាត​ទាំងស្រុង​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular