នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានរកឃើញសាកសព មនុស្ស ២ នាក់ ស្លាប់ក្នុងហេតុការណ៍ អគ្គិភ័យឆេះឃ្លាំងស្ដុក ទំនិញ នៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២ និង ៤៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។
