Home ព័ត៌មានជាតិ សង្គម គេហទំព័រ​សម្រ...

គេហទំព័រ​សម្រាប់​គម្រោង​“​ការអភិរក្ស​និង​បញ្ចូល​បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​ដំណើរការ​

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈទីភ្នាក់ងារ​សហ​ប្រតិបត្តិការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​) រួមជាមួយ អង្គ​ការអប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​នៃ​អង្គការសហប្រជាជាតិ​(​យូណេស្កូ​) បានរៀបចំ ”​ពិធី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​គេហទំព័រ​” សម្រាប់​គម្រោង​ស្តីពី “​ការអភិរក្ស​និង​បញ្ចូល បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​” ដោយ​សហការ​ជាមួយ​ក្រសួង វប្បធម៌​និង​វិចិត្រសិល្បៈ​នៃ​ប្រទេស​កម្ពុជា និង​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ ទួលស្លែង​។​

​ពិធី​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​គេហទំព័រ នេះ​មានការ​ចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស ជាច្រើន​រួមមាន លោក បណ្ឌិត ផាក ហ៊ឹង​ខ្យ​ង់ (Park Heung-kyeong) ឯកអគ្គរដ្ឋទូត​នៃ សាធារណរដ្ឋ​កូរ៉េ ប្រចាំ​នៅ​កម្ពុជា លោកស្រី បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក នោ ហ្យ​ន់​ជូន (Rho HyunJun) ប្រធាន​តំណាង​ទី ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ​(​ក​យ​កា​)​ប្រចាំ​នៅ​កម្ពុជា លោក សា​ដា អ៊ូ​ម៉ា អា​ឡា​ម (Sardar Umar Alam)​នាយក ការិយាល័យ​នៅ​ភ្នំពេញ និង​ជា​តំណាង​អង្គការ​យូណេស្កូ ប្រចាំ​កម្ពុជា លោក ហង្ស និស្ស័យ ប្រធាន​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង និង​អ្នកចូលរួម​ជាតិ​និង​អន្តរជាតិ​ដទៃទៀត​។​

​ក​យ​កា​និង​អង្គការ​យូណេស្កូ បាន​ឯកភាពគ្នា​ធ្វើការ​លើ​គម្រោង “​ការអភិរក្ស​និង​បញ្ចូល បណ្ណសារ​សារមន្ទីរ​ទួលស្លែង​ទៅក្នុង​ប្រព័ន្ធ​កុំព្យូទ័រ​” ពី​ឆ្នាំ ២០១៥ ដល់​ឆ្នាំ ២០២០ ក្នុង​ក្រប ខ័​ណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ១.១៥០.០០០ លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​ការ អនុវត្ត​គម្រោង​រយៈពេល​៥​ឆ្នាំ គម្រោង​នេះ​ទើបតែ​បញ្ចប់​ដោយ​ពិធី​ដាក់​ឲ្យ​ដំណើរការ គេហទំព័រ​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​។​

​គោលបំណង​នៃ​គម្រោង​នេះ​គឺ​ផ្តោតលើ ១)​ដើម្បី​អភិរក្ស​និង​ធ្វើ​ឌីជីថល​បណ្ណសារ នៃ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង​ដែល​ត្រូវបាន​ចា​រលើ​ការចងចាំ​អន្តរជាតិ​នៃ​ការចុះឈ្មោះ​ពិភពលោក​ក្នុង​ឆ្នាំ​២០០៩ ២)​ដើម្បី​គាំទ្រ​ដល់​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួល ស្លែង ដើម្បី​អភិវឌ្ឍ​ទៅជា​កន្លែង​កសាង​ការអប់រំ និង​សន្តិភាព ដែល​យុវជន អ្នក​រស់​រានមាន ជីវិត​ពីរ​បប​ខ្មែរក្រហម និង​សាធារណជន​ទូទៅ អាច​ទទួលបាន​ព័ត៌មាន អំពី​ប្រវត្តិសាស្ត្រ របស់​ពួកគេ និង​បន្ត​កិច្ចពិភាក្សា​អំពី​សន្តិភាព​និង​អហិង្សា និង ៣)​ដើម្បី​កសាង​សមត្ថភាព បុគ្គលិក​នៅ សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង និង ក្រសួង វប្បធម៌ និង វិចិត្រសិល្បៈ ដើម្បី​គ្រប់គ្រង បណ្ណសារ​៕​/PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular