Home ព័ត៌មានអន្តរជាតិ បុរស​មាន​បំផុ...

បុរស​មាន​បំផុត​របស់​ម៉ិក​ស៊ិ​ចឆ្លង​កូវី​ដ​១៩ នៅពេល​ចំនួន​ស្លាប់​របស់​ប្រទេស​នេះ​ជាប់​ចំណាត់ថ្នាក់​ទី​៣

​ប្រែ​សម្រួលៈ​វាសនា​/​ម៉ិក​ស៊ី​កូ ស៊ី​ធី​៖ អ្នកជំនួញ​ម៉ិក​ស៊ិច កា​ឡូ​ស ស្លីម ដែលជា​អ្នក​មាន​បំផុត​ម្នាក់​ក្នុង​លោក កំពុង​ដេក​ព្យាបាល​ជំងឺ​កូវី​ដ​១៩ នេះ​បើ​តាម​ការបញ្ជាក់​អោយដឹងពី​អ្នកនាំពាក្យ​របស់​​លោក​កាលពី​ថ្ងៃ​ពុធ​។​

​មហាសេដ្ឋី​ទូរគមនាគមន៍​វ័យ​៨០​ឆ្នាំ​រូប​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​សុខភាព​សាធារណៈ​មួយ​ក្នុង​ក្រុង​ម៉ិក​ស៊ី​កូ ស៊ី​ធី ចាប់តាំងពី​កូនប្រុស​របស់​លោក​បាន​បញ្ជាក់​អះអាងថា​ឪពុក​ខ្លួន​ឆ្លង​​កូវី​ដ​១៩​កាលពី​ថ្ងៃ​ចន្ទ​។​

​ស្លីម ជា​អ្នក​មាន​ទ្រព្យធន​បំផុត​នៅ​ម៉ិក​ស៊ិច​

​ម៉ិក​ស៊ិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មករា​បាន​រាយការណ៍​មនុស្ស​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​សរុប​ចំនួន​១៥៥.១៤៥​នាក់ ដែល​ជា​ចំនួន​ស្លាប់​ដោយ​ជំងឺ​ផ្លូវដង្ហើម​នេះ​ខ្ពស់​បំផុត​ទី​៣​នៅក្នុង​លោក​បន្ទាប់ពី​អា​ម៉េ​​រិក​និង​ប្រេ​ស៊ីល ដោយ​វ៉ា​ដាច់​ប្រទេស​ឥណ្ឌា​ដែល​មាន​អ្នកស្លាប់​១៥៣.៨៤៧​នាក់​។​

​ប្រទេស​នៅ​ជាប់​អាម៉េរិក​នេះ​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជាង​១,៨២​លាន​នាក់​។​

​សូម​រំ​ឡឹ​ក​ថា កាលពី​ចុង​សប្តាហ៍ ប្រធានាធិបតីម៉ិក​ស៊ិច លោក​អង់​ដ្រេ​ស ម៉ាញូ​អែល ឡូប៉េស អូ​ប្រាឌ័​រ ក៏​បាន​តេស្តិ៍​ឃើញ​វិ​ជ្ជុ​មានកូ​វីដ​១៩​ផងដែរ និង​កំពុង​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន​របស់​លោក​៕

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular