Home ព័ត៌មានអន្តរជាតិ ស្ត្រី​ស្លូ​វ...

ស្ត្រី​ស្លូ​វ៉ាគី​ម្នាក់​ធ្វើ​ជា​បើកដៃ​ឱ្យ​ចោរប្លន់​រួមភេទ​ជាមួយ ដើម្បី​ទុក​ពេល​ឱ្យ​ប៉ូលិស​ចូលមក​ចាប់​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ចោរប្លន់​ម្នាក់​នៅ​ស្លូ​វ៉ាគី​ត្រូវបាន​ប៉ូលិស​ចាប់បាន បន្ទាប់ពី​ស្ត្រី​ម្នាក់​បាន​ធ្វើ​សកម្មភាព​ដូច​ចង់​រួមភេទ​ទៅលើ​ចោរ​នោះ​ដើម្បី​ពន្យារពេល​យូរ​ល្មម​ឱ្យ​ប៉ូលិស​មក​ដល់​កន្លែង​កើត​​ហេតុ​។​

​បុរស​ជនជាតិ​សែ​ប៊ី​អាយុ ២៤ ឆ្នាំ​នោះ​ប្លន់​ស្ថានីយប្រេងឥន្ធនៈ​មួយ​នៅ​ជាយក្រុង​ប្រា​ទី​ស្លា​វ៉ា​កាលពី​យប់​ថ្ងៃ​អង្គារ​ទី​២៦​មករា ។​ខណៈ​ចោរ​ព្យាយាម​ប្រមូល​លុយ​ពី​ទូដែក​សុវត្ថិភាព ស្ត្រី​ជនជាតិ​ឆែក​អាយុ ៣៦ ​ឆ្នាំ​ម្នាក់​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព​ដូចជា​ចង់​រួមភេទ​មកលើ​ចោរ​នោះ មុនពេល​ប៉ូលិស​ចូលមក​ដល់​ឃើញ​ពួកគេ​ទាំង​ពីរ​អាក្រាតកាយ​ជិត​អស់​នៅ​លើ​ឥដ្ឋ​។​

​ស្ថានីយ​ទូរទស្សន៍​ក្នុងស្រុក Noviny បាន​រាយការណ៍​ថា ឧបទ្ទវហេតុ​ដ៏​ចម្លែក​នេះ​បាន​កើតឡើង​នៅពេលដែល​បុរស​នោះ​រត់​ចូល​ស្ថានីយប្រេងឥន្ធនៈ​ហើយ​ទាមទារ​ឱ្យ​បុគ្គលិក​ប្រគល់​ប្រាក់​។​

​ចោរ​ប្លន់​នោះ​បាន​ដាល់​បុគ្គលិក​ម្នាក់​នៅ​ខាងក្រោយ​បញ្ជរ​ជាច្រើន​ដៃ មុន​ពេល​ដក​យក​ប្រាក់​ពី​បញ្ជរ​។​

​បន្ទាប់​មក​ចោរ​បាន​ទៅ​ការិយាល័យ​ខាងក្រោយ កន្លែង​ដែល​បុគ្គលិក​ទី​២ កំពុង​អង្គុយ ហើយ​ទាមទារ​ឱ្យ​បើក​ទូដែក​សុវត្ថិភាព​។​

​ខណៈពេល​ដែល​ទូដែក​សុវត្ថិភាព​កំពុងបើក បុគ្គលិក​ទីមួយ​ដែល​ត្រូវ​ជាច្រើន​ដៃ​នោះ​បាន​រត់​ទៅ​ក្រៅ តេ​ទូរស័ព្ទ​ទៅ​ប៉ូលិស ដែល​ប្រញាប់​រួសរាន់​ទៅ​កន្លែងកើតហេតុ​។​

​ទន្ទឹម​នោះ ស្ត្រី​ដែល​គេ​មិន​បញ្ចេញ​ឈ្មោះ ហាក់​កំពុង​ធ្វើ​ជា​បើកដៃ​ឱ្យ​ចោរ​រួមភេទ​ជាមួយ ដើម្បី​ពន្យារពេល​ការ​គេច​ខ្លួន​របស់​ចោរ​។ ក្រោយមក ប៉ូលិស​ក៏​មកដល់​កន្លែងកើតហេតុ ចាប់​បាន​ចោរ​នោះ​តែម្តង​។​

​ចោរ​នោះ​ឥឡូវ​កំពុង​ជាប់គុក​បណ្តោះអាសន្ន រង់ចាំ​ការស៊ើបអង្កេត ហើយ​ទូរទស្សន៍ Noviny ផ្សាយ​ថា គេ​មិនដឹង​ច្បាស់​ទេ​ថា​តើ​ចោរ​នោះ​និង​ស្ត្រី​នោះ​បាន​ឈាន​ដល់​ការ​រួមមេត្រី​ដល់​ចំណុច​ណា​នោះទេ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular