Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​ម្នា...

ជនសង្ស័យ​ម្នាក់ ស្រវឹងស្រា កាប់​ដៃគូ​ផឹក​ជាមួយ ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​របួសធ្ងន់​

ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ជនសង្ស័យ​ម្នាក់ ផឹកស្រា​ស្រវឹង ពុំ​ដឹង​ជាមាន​មូលហេតុ​អ្វី បាន​យក​កាំបិត កាប់​ទៅលើ​ដៃគូ​ខ្លួន ដែល​អង្គុយ​ផឹក​ជាមួយគ្នា ជាច្រើន​កាំបិត បណ្ដាល ឲ្យ​រងរបួស​ធ្ងន់ រួច​រត់គេចខ្លួន បាត់ស្រមោល​។ ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន ទម្ងន់ទោស​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​រោង​ចាំចំការ មួយកន្លែង ស្ថិតក្នុង​ភូមិ​ទួល​ស្ពឺ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្ត​ណ្តា​ល​។​

​សមត្ថកិច្ច​នគរបាល ស្រុក​ស្អាង បានឱ្យដឹងថាៈ ជនរងគ្រោះ មានឈ្មោះ សុខ ប៊ុន​យ៉ុង ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មុខរបរ កសិករ ។ ចំណែក​ជនសង្ស័យ មានឈ្មោះ សា​រ៉ា​យ សុខ​រ៉េ​ន ភេទ​ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។ ជនរងគ្រោះ និង​ជនសង្ស័យ មាន​លំនៅ នៅក្នុង​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល ជាមួយគ្នា​។​

​ប្រភព​ដដែល បាន​បន្តថាៈ នៅ​ថ្ងៃកើតហេតុ ជនសង្ស័យ បាន​សុំ​ប្រាក់​ម្តាយ​របស់ខ្លួន ចំនួន ៥០០.០០០ រៀល ដើម្បី​យកទៅ​ទិញ ម៉ាស៊ីនបូមទឹក ដាក់​ដំណាំ​។ លុះដល់​វេលា​ម៉ោង ប្រហែល ១០ ព្រឹក ជនសង្ស័យ និង​ជនរងគ្រោះ បាន​យក​ម៉ាស៊ីនបូមទឹក​នោះមក​ទុក នៅផ្ទះ​របស់ខ្លួន រួចហើយ ជនសង្ស័យ ក៏បាន​បបួល​ជនរងគ្រោះ ទៅ​រោង​ចំការ​របស់ខ្លួន និង​ហៅ​បក្ខពួក​ម្នាក់ ផ្សេងទៀត ទៅ​រោង​ចំការ​ដែរ ហើយក៏​នាំគ្នា​ទិញ​ស្រា​បៀ ផឹក រហូតដល់​វេលា​ម៉ោង ៦​និង​៣០​នាទី ល្ងាច ពុំ​ដឹង​ជាមាន​មូលហេតុ​អ្វី ស្រាប់តែ​ជនសង្ស័យ បាន​យក​កាំបិត កាប់​ទៅលើ​ជនរងគ្រោះ ពី​ខាងក្រោយ ជាច្រើន​កាំបិត ខណៈ​ជនរងគ្រោះ កំពុង​អង្គុយ​ផឹក បណ្តាល​ឲ្យ​ជនរងគ្រោះ រងរបួស​ធ្ងន់ ។ បន្ទាប់ពី​កាប់​រួច ជនសង្ស័យ បាន​រត់គេចខ្លួន បាត់ស្រមោល​តែម្ដង ។​

​ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវបាន​សាច់ញាតិ យកមក​សំរាក​ព្យាបាល នៅ​មណ្ឌល សុខភាព​តា​លន់​។ បច្ចុប្បន្ន កម្លាំង​ផ្នែក​ជំនាញ​ស្រុក និង​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​តា​លន់ កំពុង​កសាង​សំណុំរឿង និង​ស្វែងរក​មុខសញ្ញា ជនសង្ស័យ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់ ៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular