នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ផ្តល់​ថវិកា និង​អង្ករ ដល់​នគរបាល​វរៈ​ព្រំដែន​គោក លេខ​៨១៩ ស្រុក​កំរៀង​

ដោយៈ គ្រញូង / បាត់ដំបងៈ កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង នគរបាលជាតិ និង​ជាម​មេបញ្ជាការ នគរបាលជាតិ ប្រចាំ​ទិស ភូមិភាគ​ទី​៤ និង​ទី​៥ បាន​នាំយក​អំណោយ មាន​អង្ករ​ចំនួន ២ តោន (​ពីរពាន់​គីឡូក្រាម​) និង​ថវិកា​ចំនួន ២ លាន​រៀល ប្រគល់ជូន​ដល់​អង្គភាព​វរ​សេនា​តូច នគរបាល​ការពារ ព្រំដែន​គោក លេខ​៨១៩ ដែលមាន​ទីបញ្ជាការ នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង ដើម្បី​បាន ប្រើប្រាស់ និង​ដោះស្រាយ​ការហូបចុក​បន្ថែម ក្នុង​អង្គភាព​។​

​អំណោយ​ដ៏​ថ្លៃថ្លា​នេះ​នាយ​ឧ​ត្ត​ម​សេ នី​យ៍​អគ្គ​ស្នងការរង បាន​ចាត់តាំង​លោក​ឧ​ត្ត​ម សេនីយ៍​ត្រី ម៉ក់ ពី​តូ អនុប្រធាននាយកដ្ឋាន នគរបាល​បច្ចេកទេស​ព្រំដែន ជា​តំណាង នាំយកមក​ប្រគល់ជូន ដល់ទី​បញ្ជាការ ដែល​ក្នុង នោះ មាន​លោក​វរសេនីយ៍ឯក ម៉​ង់ ស៊ី ជា​មេបញ្ជាការ និង​លោក​មេបញ្ជាការរង ព្រមទាំង​កងកម្លាំង​នគរបាល ក្នុង​ទីប ញ្ជា​ការ​ជាច្រើនរូប បានទទួល​ស្វាគមន៍​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង ជំនួសមុខ​ឱ្យ​កងកម្លាំង​នគរបាល ក្នុង​អង្គភាព​វរៈ​ព្រំដែន​គោក សូម​គោរព​ថ្លែង​នូវ អំណរគុណ យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់ នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេបញ្ជាការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ ដែលជា​និច្ចកាល តែងតែ​ខ្វល់ខ្វាយ គឹ​ត​គូរ​ជាប់​ជាប្រចាំ អំពី​សុខទុក្ខ ពី​ការលំបាក និង​ការងាយស្រួល​របស់​កង​កម្លាំង​នគរបាលជាតិ ពិសេស​កម្លាំង​នគរបាល​វរៈ​ព្រំដែន ដែល​កំពុង​បំពេញភារកិច្ច ការពារ​បូរណភាព​ទឹកដី ដែល​ក្នុង​ពេលនេះ កំពុង​ចូលរួម សហការ ជាមួយ​សមត្ថកិច្ច អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​ចាត់វិធានកា​រ បង្ការ ទប់ស្កាត់ ករណី​ជំងឺឆ្លង​កូ​វីដ​-១៩​ផងដែរ​៕/V-PC

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ​ផ្តល់​ថវិកា​និង​អង្ករ​ដល់​នគរបាល​វរៈ​ព្រំដែន​គោក លេខ​៨១៩​ស្រុក​កំរៀង​

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ​ផ្តល់​ថវិកា​និង​អង្ករ​ដល់​នគរបាល​វរៈ​ព្រំដែន​គោក លេខ​៨១៩​ស្រុក​កំរៀង​

នាយ​ឧ​ត្ត​ម​សេនីយ៍​ខេង សុមេធ​ផ្តល់​ថវិកា​និង​អង្ករ​ដល់​នគរបាល​វរៈ​ព្រំដែន​គោក លេខ​៨១៩​ស្រុក​កំរៀង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular