ជំរុញ​ឲ្យ​មានការ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ឱ្យដល់​ទីជនបទ ដើម្បី​លើកកម្ពស់ សុខមាលភាព​ប្រជាពលរដ្ឋ​

ដោយៈ ភ្នំ​ស្វាយ / កំពង់ធំៈ លោក សុក ហៃ អភិបាលរង​ខេត្តកំពង់ធំ បាន​ថ្លែង​កាលពី ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២១ ដោយ​ស្នើ​គ្រប់​មន្ត្រី ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​យ៉ាងណា អោយ​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ដល់ទី​ជនបទ ឱ្យបាន ដើម្បី​លើកកម្ពស់ សុខមាលភាព ក៏ដូចជា​ចូល​រូ​ម​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ។​

​លោក​បានលើកឡើង​ដូចនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ក្នុង​កិច្ចប្រជុំ​បូកសរុប​ប្រចាំឆ្នាំ ២០២០ របស់​ក្រុមការងារ​បច្ចេកទេស វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត សុខភាព និង​អនាម័យ​ជនបទ ថ្នាក់​ខេត្ត ព្រមទាំង​មានការ​ចូលរួម ពី​បណ្តា​អង្គភាព​មន្ទីរ​នានា អាជ្ញាធរ ក្រុង ស្រុក និង​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ជាច្រើន ។​

​លោក សុក ហៃ បាន​លើកឡើងថា ក្នុង​កំណើន​វិនិយោគទុន លើ​វិស័យ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​ជនបទ គឺជា​ការចាំបាច់ សម្រាប់​ប្រទេស​កម្ពុជា ក្នុងការ​សម្រេច ឲ្យ​បាន ជោគជ័យ នៅ​តំបន់​ដាច់ស្រយាល វិស័យ​ទឹកស្អាត និង​អនាម័យ​សកល ក្រោម​ការដឹកនាំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។ លទ្ធផល នៃ​វឌ្ឍនភាព ជា​វិជ្ជមាន​នៃ​អនាម័យ គឺ​កើតឡើង​ដោយសារ ការខិតខំ​ប្រឹងប្រែង​ផ្ទាល់​របស់​រាជ​រដ្ឋា ភិ​បាល គួបផ្សំ​នឹង​ការចូលរួម សហការ​យ៉ាង​ជិតស្និទ្ធ រវាង​រាជរដ្ឋាភិបាល​ជាមួយ​ដៃគូ អភិវឌ្ឍន៍ ក៏ដូចជា ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ រួមទាំង​វិស័យ​ឯកជន​ផងដែរ​។​

​លោក​ក៏បាន​ស្នើ​ដល់​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ស្តីពី​បញ្ហា សុខភាព ហើយ​កៀរគរ​រក​ធនធាន ពី​សប្បុរសជន ដៃគូ​អភិវឌ្ឍន៍​នានា ក្នុង​ការលើក កំពស់​សុខភាព អនាម័យ​ស្អាត ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ហើយ​អង្គភាព ស្ថាប័ន សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា ពាក់ព័ន្ធ ត្រូវ​រួមគ្នា ដើម្បី​ផ្គត់ផ្គង់​ទឹកស្អាត នៅតាម​មូលដ្ឋាន នៅតាម​គ្រឹះស្ថាន សិក្សា​សាធារណៈ និង​ឯកជន ត្រូវ​យកចិត្តទុកដាក់ សាងសង់​សម្ភារ​ទឹកស្អាត និង​ត្រូវ​អប់រំ​សិស្ស ឱ្យ​យល់​ពី​ផលវិបាក នៃ​ការខ្វះ​អនាម័យ នៅតាម​សាលា និង​គ្រួសារ ៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular