ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅថ្ងៃនេះ បានចុះពិនិត្យបណ្តុំផលិតបន្លែតាមស្តង់ដារសុវត្ថិភាព នៅទឹកដីនៃ ខេត្តមណ្ឌលគីរី ។
លោកបានចុះទៅពិនិត្យស្ថានភាពដាំដុះបន្លែរបស់កសិករលើផ្ទៃដីទំហំ ៦ហ.ត និងចូល រួមសកម្មភាពចុះប្រមូលផលបន្លែសុវត្ថិភាពនៅក្នុងក្រុងសែនមនោរម្យ ដែលកំពុងតែ ធ្វើចម្ការស្ពៃបូកគោ ស្ពៃក្តោប និងដំឡូងបារាំង ស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ។
នា ឱកាសនោះ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឲ្យបន្តខិតខំបន្ថែមទៀតលើការងារ បច្ចេកទេស ប្រើប្រាស់ពូជ ថ្នាំសម្លាប់សត្វល្អិត ការសន្សំជីធម្មជាតិដើម្បីជួយកាត់ បន្ថយថ្លៃដើម ការប្រើប្រាស់ទឹក ការចងក្រងបណ្តុំផលិត និងការអនុវត្តផលិតកម្ម កសិកម្មតាមកិច្ចសន្យា៕/PCសរន