ក្រុមបាសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងរក្សាបោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានប្រទះឃើញ ឆ្អឹងភ្លៅជើងម្ខាង របស់ទាហាន ក្នុងនាវាចម្បាំង ដែលបានលិច នៅក្នុងទន្លេមេគង្គ ទឹកដីខេត្តកំពង់ចាម ក្រោយពីបានរកឃើញផ្លាកឈ្មោះ របស់ទាហានម្នាក់ នាសប្តាហ៍ កន្លងទៅ។
