អាវុធហត្ថ ចុះបង្ក្រាប​ឈើ ប្រភេទ​គ្រឿងផ្ទះ ក្នុង​ទ​ន្ល បានជា​ច្រើន​ម៉ែត្រគូប នៅ​ស្រុក​ចិត្រ​បុរី

​ដោយៈ កាំ​ពី / ក្រចេះ ៖ កម្លាំង​អាវុធហត្ថ ស្រុក​ចិត្រ​បុរី សហការ​ជាមួយ​កម្លាំងយោធា​ខេត្ត បាន​ចុះបង្ក្រាប​ឈើ​ប្រភេទ​គ្រឿងផ្ទះ បានជា​ច្រើន​ម៉ែត្រ នៅ​ចំណុច​ភូមិ​ឫស្សី​ចារ ឃុំ​ថ្ម​គ្រែ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១ នេះ នៅពេល​ក្រុម​ឈ្មួញ បណ្ដែត​តាម​ទន្លេ បំរុង​យកទៅលក់​បន្ត ហើយ​បាន​ប្រគល់ជូន​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត បន្ទាប់ពី​ដកហូត​នូវ​វត្ថុតាង​ទាំងនោះ ។​

​លោក អ៊ឹម ចិ​ត្រា មេ​បញ្ញា​ការ​អាវុធហត្ថ ស្រុក​ចិត្រ​បុរី បាន​ឲ្យ​ដឹងថាៈ ការបង្ក្រាប​បទល្មើស ព្រៃឈើ​នេះ ដោយមាន​លោក សាន្ដ ប៊ុន​ថា​ន មេបញ្ជាការ​អាវុធហត្ថ បាន​បញ្ជា​ឲ្យ​កម្លាំង អាវុធហត្ថ ចុះ​ល្បាត​ក្នុង​ទន្លេ ហើយក៍​ប្រទះឃើញ ក្រសោប​ឈើ ដែល​ក្រុម​ឈ្មួញ ប្រើ​ស្តាយ​ថ្មី បណ្ដែត​តាម​ទន្លេ បំរុង​យកទៅលក់​បន្ត តែ​មិនបាន​សំរេច ត្រូវ​កម្លាំង​អាវុធហត្ថ ធ្វើការ​បង្ក្រាប​តែម្ដង​។​

​លោក​មេបញ្ជាការ​អាវុធ​ហត្ថ​ស្រុក បានបញ្ជាក់​ថាៈ ឈើ​ទាំងនោះ ជា​ប្រភេទ​ឈើ​អារ គ្រឿងផ្ទះ តែ​មិនទាន់​ដឹង​ចំនួន ម៉ែត្រគូប​នោះទេ ព្រោះ​ឈើ​នៅក្នុង​ទឹក​។ បច្ចុប្បន្ន​ឈើ ទាំងនោះ ត្រូវបាន​ប្រគល់ឱ្យ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​បន្ត ហើយ​កម្លាំង កំពុងធ្វើការ ដឹកជញ្ជូន​យកទៅ​រក្សាទុក នៅ​ស្ថានីយ៍​បណ្ដុះ​កូនឈើ​ខ្សា ដើម្បី​ធ្វើការ​វាសវែង និង​ចាត់ការ​តាមច្បាប់ រដ្ឋបាល​ព្រៃឈើ​៕/V-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular