ដោយ:ភ្នំស្វាយ / បន្ទាយមានជ័យ: បុណ្យមាឃបូជា ជាបុណ្យដ៏សំខាន់នៃព្រះពុទ្ធសាសនានៅខេត្តបន្ទាយមានជ័យ គេសង្កេតឃើញថា វត្តខ្លះបរិបូរណ៍ហូរហៀរដោយពោមញាតិ ពុទ្ធបរិស័ទ ទេយ្យទាននិងបច្ច័យ។ ប៉ុន្តែ វត្តអារាមភាគច្រើនមានសភាពអត្តខាត់ ហើយប្រារព្ធពិធីគ្រាន់តែគម្រប់កិច្ច ព្រោះស្ថិតក្នុងបរិបទវិបត្តិសាកលជម្ងឺកូវីត-១៩ ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានអោយដឹងថា វត្តនីមួយៗ បានប្រារព្ធពិធីបុណ្យមាឃបូជាទៅតាមលទ្ធភាពឧបត្ថម្ភគាំទ្រ ការចូលរួមរបស់ខ្លួន ។ ហេតុនេះ វត្តមួយចំនួនក៏ធ្វើបែបសម្បូរសប្បាយ។ តែភាគច្រើន ដែលប្រារព្ធធ្វើឡើងតូចតាចនិងមធ្យម ។
សូមបញ្ជាក់ថា បុណ្យមាឃបូជា គឺដើម្បី រំលឹកដល់ថ្ងៃដែល ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនា នាប្រទេសឥណ្ឌា កាលពី ៥៨៨ ឆ្នាំមុន គ.ស ឬ ព.ស១ នាថ្ងៃ ១៥ កើត ខែមាឃ ។
គឺក្រោយពីការត្រាស់ដឹង របស់ព្រះអង្គ ចំនួន៩ខែ។
ព្រះពុទ្ធសាសនា មិនត្រឹមតែ បានធ្វើអោយបងប្អូនប្រជាពលរដ្ធបានសុខសាន្ត ខាងផ្លវស្មារតីទេ ។
ប៉ុន្តែក៏បានរួមចំណែកពង្រឹង សណ្តាប់ធ្នាប់ សុខសន្តិភាព ស្ថេរភាពសង្គម ការ អភិវឌ្ឍលើគ្រប់វិស័យ និង បានថែរក្សា ការពារ អត្តសញ្ញាណជាតិទៀតផង៕