​ក្រុម​អ្នករៀបចំ​លេងល្បែង​ប្រជាប្រិយ​នាឱកាស​កំពត​សង្ក្រាន្ត​ប្រតិកម្ម​ជុំវិញ​ការបាត់​ប្រា​ក់រ់​ង្វាន់​លើកទឹកចិត្ត​

1566
ចែករម្លែក

​ដោយៈ​បូកគោ​/​កំ​ពតៈ​ក្រុម​មន្ត្រីក្រោមឱវាទ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពត​បាន​បញ្ចេញ​ប្រតិកម្ម​ព្រោះតែ​សង្ស័យថា​ប្រាក់រង្វាន់​លើកទឹកចិត្ត​សម្រាប់​ការដឹកនាំ​លេងល្បែង​ប្រជាប្រិយ​ក្នុងឱកាស​កំពត​សង្ក្រាន្ត​ដែល​ផ្តល់ឱ្យ​ដោយ​លោក​អភិបាលខេត្ត​ត្រូវគេ​កិបកេង​។​

ព័ត៌មាន​បង្ហោះ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ទេសភាព​ភូមិ​ខ្ញុំ​កាលពី​ព្រឹក​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨​។​ដែល​គេ​សង្ស័យ​ម្ចាស់​គណនី​ជា​មន្ត្រីក្រោមឱវាទ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តកំពត​បានសរសេរថា​”​ក្រុមការងារ​ដែល​រៀបចំ​និង​ដឹកនាំ​ការលេង​ល្បែង​ប្រជាប្រិយ​ក្នុង​កំពត​សង្ក្រាន្ត​កន្លងមក​ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត មិនបាន​ជួបជុំ​ក្រុមគ្រួសារ​សង្ឃឹមថា​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ខ្លះ​ជាការ​លើកទឹកចិត្ត​។ បើតាម​ព័ត៌មាន​ថា​ខេត្ត​បាន​ផ្ដល់ជូន​រួចទៅហើយ​តើ​ប្រាក់​នេះ​ជ្រុះ​បាត់​នៅ​ត្រឹមណា​?​ឬមួយ​ជា​ទម្លាប់​ដែល​ធ្លាប់​ជោគជ័យ​ក្នុង​ការធ្វើ​របៀបនេះ​? សូម្បី​យើង​ចិញ្ចឹម​ឆ្កែ​ក៏​គង់​ឱ្យ​បាយ​វា​ស៊ី​ដែរ​! ចុះ​ម្ដេច​មិន​អាណិតអាសូរ​គេ​ខ្លះ​ផង​?”​។​

​ជុំវិញ​បញ្ហា​ខាងលើ លោក​គង់ ផល្លា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិ​ចិត្ត​សិល្បៈ​ខេត្តកំពត​បាន​បំភ្លឺ​នៅ​រសៀល​ថ្ងៃទី​២៦ ខែមេសា​ដដែល​នេះ​ថា​លុយ​នោះ​មាន​ហើយ​អភិបាលខេត្ត​បាន​ដោះស្រាយ​រួចរាល់​ក្នុង​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ត​កាលពី​ម្សិលមិញ​បន្ទាប់ពី​លោក​(​គង់ ផល្លា​) រាយការណ៍​ជូន​។ ប៉ុន្តែ​លោក​អភិបាលខេត្ត​មិនទាន់មាន​ពេល​ដើម្បី​ជួប​សំណេះសំណាល និង​ប្រគល់ជូន​ដល់​ក្រុម​សិល្បករ​ដោយផ្ទាល់​។​
​សូម​រំលឹកថា​នា​ពិធី​ក្រុង​ពលី​កំពត​សង្ក្រាន្ត​លើ​សួនច្បារ​ឆ្នេរ​ព្រែក​កំពង់បាយ​កាលពី​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ ២០១៨ លោក​ជាវ តា​យ អភិបាលខេត្ត​កំពត​បា​ន​មានប្រសាសន៍ថា​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ ប្រជាពលរដ្ឋ​ខេត្តកំពត ព្រមទាំង​ភ្ញៀវ​ជិត​ឆ្ងាយ​នឹង​បានទទួល​ភាពសប្បាយ​រីករាយ​បន្ថែម​ជាមួយ​ព្រឹត្តិការណ៍​កំពត​សង្ក្រាន្ត​ដែល​ទើប​កើតមាន​លើកដំបូង​។

ពិធី​នេះ​ប្រព្រឹត្តឡើង​ចាប់ពី​ថ្ងៃទី​១៤​ដល់​ថ្ងៃទី​១៦​ខែមេសា​ឆ្នាំ​២០១៨​ដោយ​អាជ្ញាធរខេត្ត​មាន​គម្រោង​ចំណាយ​ប្រមាណ​ដប់​ម៉ឺន​ដុល្លារ​សម្រាប់​គ្រប់​កម្ម​ពិធី​ទាំងអស់​។ លោក​អភិបាលខេត្ត​បាន​បន្តថា​កំពត​សង្ក្រាន្ត​នឹងមាន​ទស្សនីយភាព​សំខាន់ៗ​ជាច្រើន ដូចជា​ពិ​ព័រ​ណ៌​ពាណិជ្ជកម្ម ការតាំង​បង្ហាញ​ផលិតផល​ភូមិ​មួយ​ផលិតផល​មួយ ការសម្តែង​សិល្បៈ ល្បែង​ប្រជាប្រិយ ការប្រឡង​ម្ហូបអាហារ ការបាញ់​កាំជ្រួច ការប្រគំ​តន្ត្រី និង​ពិធី​ស្រង់​ព្រះ​នា​ថ្ងៃ​ចុងក្រោយ​។

ដូច្នេះ ក្នុងនាម​ថ្នាក់ដឹកនាំ ខេត្តកំពត លោក​ជឿជាក់ថា​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​បងប្អូន​ប្រជាពលរដ្ឋ​សិស្ស​និស្សិត​ទាំងអស់​នឹងចូលរួម​ដោយ​ចិត្ត​ជ្រះថ្លា​ដើម្បីឱ្យ​ដំណើរការ​កំពត​ស​ង្ក្រា​ន​ដែល​ទើប​កើតមាន​នេះ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។ លោក​ជាវ​តា​យ​បាន​មានប្រសាសន៍​បន្តថា​តាមរយៈ​លទ្ធផល​នៃ​កំពត​សង្ក្រាន្ត​លោក​សង្ឃឹមថា​ភ្ញៀវ​ជិត​ឆ្ងាយ​នឹង​ទទួលបាន​ការចាប់អារម្មណ៍​មកលើ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តកំពត​បន្ថែមទៀត​។​

លើសពីនេះ​អ្នកវិនិយោគ​នានា​កាន់តែ​ជឿទុកចិត្ត​ក្នុងការ​មក​បណ្តាក់ទុន​និង​ចូលរួម​អភិវឌ្ឍន៍​ខេត្ត​ស្របពេល​ប្រទេសជាតិ​ពោរពេញ​ដោយ​សុខសន្តិភាព​នោះ​៕S/

​ក្រុម​អ្នករៀបចំ​លេងល្បែង​ប្រជាប្រិយ​នាឱកាស​កំពត​សង្ក្រាន្ត​ប្រតិកម្ម​ជុំវិញ​ការបាត់​ប្រា​ក់រ់​ង្វាន់​លើកទឹកចិត្ត​

ទីតាំងផ្សាយពាណិជ្ជកម្ម