ដោយ:រ៉ាម៉ន /ភ្នំពេញ: នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ ត្រី ម៉ៅ រង្សី ស្នងការរងទទួលដឹកនាំខណ្ឌឫស្សីកែវ តំណាង ដ៏ ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរងនិង ជាស្នងការ នគរបាលរាជធានីភ្នំពេញបាននាំយកឯកសណ្ឋាន ចំនួន៣០ ឈុត ប្រគល់ជូនកម្លាំងអន្តរាគមន៍ ពិសេសនៃអធិការដ្ឋាននគរបាល ខណ្ឌឫស្សីកែវ ។
ពិធីចែកសម្លៀកបំពាក់ដល់កម្លាំងអន្តរាគមន៍ នេះស្ថិតក្រោម អធិបតីភាព លោកឧត្តមសេនីយ៍ ត្រី ម៉ៅ រង្សី ស្នងការរង ចុះ ដឹកនាំ ត្រួតពិនិត្យការងារនៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ។ អញ្ជើញចូលរួមក្នុងពិធីនេះដែរមាន លោក វរសេនីយ៍ឯក ហ៊ាង ថា រ៉េត អធិការនគរបាលខណ្ឌអធិការរង នាយផ្នែក និង មន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀត ។
ក្នុងឱកាសនោះលោកស្នងការរងបានផ្តាំផ្ញើដល់ កម្លាំង អន្តរាគមន៍ទាំងអស់ ត្រូវខិតខំប្រឹងប្រែង ចេញ ល្បាត ក្នុង មូលដ្ឋាន ខណ្ឌ ទប់ស្កាត់ បទល្មើស ផ្សេងៗកុំឱ្យកើតមាន ដើម្បី រក្សាសេចក្តីសុខក្សេមក្សាន្ត សុវត្ថិភាព ជូន ដល់ បងប្អូនប្រជាពលរដ្ឋ ៕