Home ព័ត៌មានជាតិ សន្តិសុខ ជនសង្ស័យ​ដែល​...

ជនសង្ស័យ​ដែល​យក​កាំបិត​កាប់​លើ​ដៃគូ​របួសធ្ងន់​ត្រូវ​សមត្ថកិច្ច​ចាប់បាន​ហើយ​

​ដោយៈ​ស​រិ​ទ្ធ​/​កណ្ដាល​: ជនសង្ស័យ​ម្នាក់​ផឹកស្រា​ស្រវឹង បាន​យក​កាំបិត​កាប់​ទៅលើ​ដៃគូរ​ខ្លួន ដែល​អង្គុយ​ផឹក​ជាមួយគ្នា​ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ រួច​រត់​គេចខ្លួនបាត់​ស្រមោល​នោះ​ត្រូវ​ចាប់ខ្លួន​ហើយ នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ព្រៃ ក្រោយ​ភូមិ ស្ថិតនៅ​ភូមិ​វាល​ត្រែង ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ស្អាង​បាន​បានឱ្យដឹងថា មូល​ហេតុដែល​ជនសង្ស័យ​យក​កាំបិត​កាប់​ទៅលើ​ដៃគូរ​ខ្លួន ព្រោះ​ខឹង​ជនរងគ្រោះ​ខ្ចី​ដែកកេះ​យកទៅ​ជក់​គ្រឿងញៀន​។​

​គួររំលឹកថា ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ៦៖៣០​នាទី ល្ងាច​ថ្ងៃទី​២៨ ខែមករា នៅ​ចំណុច​រោង​ចាំចំការ​មួយកន្លែង ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ​។​

​ជនរងគ្រោះ​ឈ្មោះ សុខ ប៊ុន​យ៉ុង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ​សា​រ៉ា​យ សុខ​រ៉េ​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​។ ជនរងគ្រោះ និង​ជនសង្ស័យ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ដូចគ្នា​។​

​បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​តា​លន់ ដោយឡែក​ជនសង្ស័យ​កំពុង​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular