Home ព័ត៌មានអន្តរជាតិ ថ្ងៃនេះ ថៃ​ឆ្...

ថ្ងៃនេះ ថៃ​ឆ្លងកូវី​ដ​១៩​ចំនួន​៨០២​នាក់​

​ប្រែ​សម្រួលៈ​វាសនា​/​បាងកក​៖​រដ្ឋាភិបាល​ថៃ​នៅ​ថ្ងៃ​សុក្រ​ទី​២៩​មករា​នេះ បាន​រាយការណ៍​អំពី​ការ​រក​ឃើញ​អ្នក​ឆ្លងកូវី​ដ​១៩​ចំនួន​៨០២​នាក់ ដែល​ក្នុង​ចំនួន​នេះ ៧៨១​នាក់​ឆ្លង​នៅក្នុង​ស្រុក និង​២១​នាក់​​ចូលមក​ពី​ក្រៅ​ប្រទេស​។ តួលេខ​ថ្មី​នេះ​នាំអោយ​ថៃ​មាន​អ្នក​ឆ្លង​វីរុស​ផ្លូវដង្ហើម​នេះ​សរុប​កើន​ដល់ ១៧.០២៣​នាក់​។​

​តែ​ក្នុងចំណោម​អ្នក​ឆ្លង​ទាំង ១៧.០២៣​នាក់ មាន​១១.៣៩៦​នាក់​បាន​ជាសះស្បើយ ៥.៥៥១​នាក់​កំពុង​ទទួល​ការព្យាបាល និង​៧៦​នាក់​ស្លាប់​។​

​សូមបញ្ជាក់​ថា ចាប់តាំងពី​ថៃ​ជួប​ការឆ្លង​ក្នុងស្រុក​នៅ​រលក​ទី​២​ចាប់ពី​ថ្ងៃ​១៥​ធ្នូ​ឆ្នាំ​២០២០​មក មាន​មនុស្ស​ឆ្លង​សរុប​១២.៧៨៦​នាក់ តែ​៩៨​ភាគរយ​នៅក្នុង​ខេត្ត​សាមុត សា​ខន ដែល​កើត​ភាគច្រើនបំផុត​​លើ​កម្មករ​ចំណាកស្រុក​ទៅ​ពី​មី​យ៉ាន់​ម៉ា និង​១,២​ភាគរយ​នៅ​ក្រុង​បាងកក​។​

​មក​ទល់​ថ្ងៃនេះ កូវី​ដ​១៩​បាន​ចម្លង​មនុស្ស​១០២,០៣​លាន​នាក់​នៅ​ទូទាំង​ពិភពលោក បន្ទាប់ពី​មាន​មនុស្ស​ឆ្លង​ជាង​៦០​ម៉ឺន​នាក់​ទៀត​នៅ​២៤​ម៉ោង​កន្លងទៅ និង​អ្នកស្លាប់​ដោយកូវី​ដ​១៩​ឡើងដល់​២,២​លាន​នាក់​។​អាម៉េរិក​នាំមុខគេ​ទាំង​ឆ្លង​និង​ស្លាប់​ដោយកូវី​ដ​១៩ ដោយ​មក​ត្រឹម​ថ្ងៃនេះ​អាម៉េរិក​ឆ្លង​២៦,៣៤​លាន​នាក់​៕

​ដោយសារកូ​វីដ​១៩​នាំ​អោយ​សណ្ឋាគារ​មួយ​ចំនួន​នៅ​ក្រុង​បាងកក​អត់​ភ្ញៀវ​និង​បង្ខំ​អោយ​ចុងភៅ​ចេញ​ធ្វើ​អាហារ​លក់​តាម​ដងផ្លូវ​កាលពី​ថ្ងៃ​សុក្រ​

 

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular