ដោយៈទេពកង្រី/ខេត្តកំពង់ឆ្នាំង: ក្មេងប្រុសស្រី ២នាក់ បានលង់ទឹកស្រះស្លាប់នៅពេលឪពុកម្តាយទៅធ្វើការហើយផ្ញើនឹងជីដូនជីតាឱ្យជួយមើល។ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង១១ថ្ងៃទី២៩ មករា ២០២១ នៅចំណុចស្រះទឹកដូនកែវ ដែលស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជយ័ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ខាងលើមាន ១.ឈ្មោះ យន គីមមួយ ភេទស្រី អាយុ ៤ឆ្នាំ មានឪពុកឈ្មោះ សែន យ៉ុន និងម្តាយឈ្មោះ ពឿនកញ្ញា មានមុខរបរជាកម្មករោងចក្រ។ទី២ ឈ្មោះ ហៀង ដាលីន ភេទប្រុស អាយុ ៣ឆ្នាំ មានឪពុកឈ្មោះ សុខ លាង និងម្តាយឈ្មោះ សំ ភាព មានមុខរបរជាកម្មកររោងចក្រ។
នៅមុនពេលកើតហេតុឪពុកនិងម្តាយ បានផ្ញើចៅអោយជីដូនជីតានៅមើលថែ ដូចរាល់ដង តែដោយការធ្វេសប្រហែស ជីតាឡើងបាញ់វីសនៅលើដំបូលផ្ទះ ហើយជីដូនទៅលេងផ្ទះបងប្អូន លុះដល់ត្រឡប់មកផ្ទះវិញ មិនឃើញចៅក៍នាំគ្នាដើររកនៅក្នុងស្រះទឹកឃើញអាវអណ្តែតក៍ចុះស្រង់ឃើញចៅ មិនដឹងធ្លាក់ពីថ្មើរណា ហើយស្រែកឆោឡោឡើងនាំគ្នាមុជរាបរកឃើញម្នាក់ទៀតស្លាប់បាត់ទាំង២នាក់តែម្តង ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះពិនិត្យរួចរាលប្រគល់សពទាំង២នាក់អោយឪពុកម្តាយរៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ ៕