អង្គការ Save the Children រួមទាំងដៃគូរួមមាន អង្គការ World Vision និងអង្គការ Plan International នឹងរៀបចំពិធីសម្ពោធជាផ្លូវការនូវគម្រោង “បញ្ចប់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា” ហៅកាត់ថា “ENDVAC” ដែលទទួលបានជំនួយតាមរយៈមូលនិធិបញ្ចប់អំពើហិង្សា និងម្ចាស់ជំនួយដែលពាក់ព័ន្ធមួយចំនួនទៀតកាលពីព្រឹកថ្ងៃទី២៩ ខែមករានៅសណ្ឋាគារសាន់វេ។
