ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈ អភិបាលខេត្តព្រះវិហារ បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់មន្ត្រីកងរាជអាវុធហត្ថខេត្ត ធ្វើយ៉ាងណាត្រូវទប់ស្កាត់ឱ្យបាន ចំពោះរថយន្ត ដែលពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ។
ការបទបញ្ជារបស់លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ក្នុងឱកាស ដែលលោកអញ្ជើញ ជាអធិបតីភាពក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នមុខវិជ្ជាយោធាច្បាប់ និងជំនាញវិជ្ជាជីវៈ នាយ, នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ សម្រាប់ឆ្នាំ២០២១ កាលពីព្រឹកថ្ងៃ២៩ ខែមករា ឆ្នាំ២០២១។
លោកប្រាក់ សុវណ្ណ ក្នុងនាមលោកជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការកោតសរសើរដល់នាយ, នាយរង និងពលអាវុធហត្ថទាំងអស់ ដែលចំណុះឱ្យខេត្តព្រះវិហារទាំងមូល ដោយមួយរយៈកាលកន្លងមកតែងតែបំពេញតួរនាទីភារកិច្ចស្នូលរបស់ខ្លួន។
ភាពជោគជ័យនេះ គឺដោយមានកាជួយណែនាំចង្អុលបង្ហាញនឹងឩបត្ថម្ភគាំទ្រពីសំណាក់នាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការងនៃកងយោធពលខេរភូមិន្ទនិងជាមេបញ្ជាកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងលោកប្រាក់ សុវណ្ណអភិបាល ខេត្តព្រះវិហារផងដែរ៕