សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានទទួលអំណោយជាគ្រឿងបរិភោគ និងថវិកា ពីអនុប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

ដោយៈសុផល/សៀមរាប៖ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា នាពេលថ្មីៗនេះ​បានជួប​សំណេះសំណាល និងទទួលអំណោយជាគ្រឿងបរិភោគនិងថវិកា ពីលោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និង​ជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា ភីអិលស៊ីនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈ​ប្រធាន​នាយក​ប្រតិបត្តិអភិបាលកិច្ច ធនាគារ អេស៊ីលីដា ភីអិលស៊ីបានឱ្យដឹងថា៖អំណោយជា គ្រឿង​បរិភោគ និងថវិកា ដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបនេះ គឺ​ជា​ទឹកចិត្តសប្បុរសរបស់គណៈគ្រប់គ្រង និងមន្ត្រីនិយោជិត នៃធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ការបរិច្ចាគនេះគឺដោយសទ្ធាជ្រះថ្លា ក្នុងការចែករំលែក ការជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រ គ្រាលំបាក។

លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់គណៈគ្រប់គ្រងនិងមន្ត្រីនិយោ​ជិត ធនាគារអេស៊ីលីដា ភីអិលស៊ី ទាំងអស់ ដែលបានយក​ចិត្តទុក​ដាក់ចូលរួម​ចំណែក​ក្នុងសកម្មភាពមនុស្សធម៌ ដែលសបញ្ជាក់ពីទឹកចិត្តដ៏ប្បុរសធម៌​ចំពោះបងប្អូន​ប្រជា​ពល​រដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុតនៅក្នុងសហគមន៍។

ក្នុងកាយវិកាដ៏មនុស្សធម៌នេះគឺជាការចូលរួមរបស់សប្បុរសជនជាមួយ​សកម្មភាព​មនុ​ស្ស​​ធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវ​អំណោយទាំងនេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧​ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។

អំណោយដែលបានទទួលរួមមាន៖ អង្ករ ១០តោន មី ២២០កេស ត្រីខ ៥០យួរ ទឹកត្រី ១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ និងថវិកា ៣,០០០ដុល្លារអាមេរិក។Ph

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular