ដោយៈសរិទ្ធ/ភ្នំពេញ: នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃបានសម្រេចលុបឈ្មោះក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន ចំនួន៣២ក្រុមហ៊ុន ដែលបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវាកម្ម។
ការសម្រេចលុបឈ្មោះក្រុមហ៊ុនទាំង៣២នេះ គឺដោយសារក្រសួងមហាផ្ទៃ បានពិនិត្យ និងស្រាវជ្រាវឃើញថាក្រុមហ៊ុនខាងលើនេះ បានបង្កើតភ្នាក់ងារសន្ដិសុខឯកជនធ្វើសេវាកមុ្ម ប៉ុន្ដែត្រូវបានប្រកាសក្ស័យធន និងពុំមានសកម្មភាពបម្រើសេវា ដោយពុំអនុលោមតាមមាត្រា១ នៃអនុក្រឹត្យលេខ ២៨៩ អនក្រ.បកស្ដីពីការគ្រប់គ្រងសន្ដិសុខឯកជន៕