Home ព័ត៌មានសំខាន់ៗ នឹង​រៀបចំ​សិក...

នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈសិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ​នា​សប្តាហ៍​ក្រោយ​នៅ​សណ្ឋាគារ​សាន់វ៉េ ។​នេះ​បើ​យោងតាម​ប្រភព​ក្រសួងយុត្តិធម៌​បញ្ជា​ក់នៅ​ថ្ងៃទី​២៩​មករា​នេះ​។​

​ប្រភព​ដដែល​បន្តថា​មុននឹង​ឈានទៅ​រៀបចំ​ព្រឹត្តិការណ៍​នេះ​គឺ​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​ប្រជុំ​ដើម្បី​ត្រៀម​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា​
​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៩​ខែមករា​លោក​ជិន​ម៉ា​លីន​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ ដើម្បី​ពិភាក្សា​និង​ណែនាំ​អំពី​ការត្រៀម​លក្ខណៈ​ក្នុង ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ខែកុម្ភៈ នៅ​សណ្ឋាគារ​សាន់វ៉េ​។​
​តាម​ប្រភព​ដដែល​សិក្ខាសាលា​នេះ​នឹង​ប្រព្រឹត្តិ​ទៅ ក្រោម​អធិបតីភាព​លោក ជិន ម៉ា​លីន តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​៕​សរន

លោក​ជិន​ម៉ា​លីន​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ ដើម្បី​ពិភាក្សា​និង​ណែនាំ​អំពី​ការត្រៀម​លក្ខណៈ​ក្នុង ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ(រូបថតក្រសួងយុត្តិធម៌) លោក​ជិន​ម៉ា​លីន​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ ដើម្បី​ពិភាក្សា​និង​ណែនាំ​អំពី​ការត្រៀម​លក្ខណៈ​ក្នុង ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ(រូបថតក្រសួងយុត្តិធម៌)លោក​ជិន​ម៉ា​លីន​រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌​និង​ជា​ប្រធាន​ក្រុមការងារ​បច្ចេកទេស​រៀ​ប​ចំ​គោលនយោបាយ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមការងារ ដើម្បី​ពិភាក្សា​និង​ណែនាំ​អំពី​ការត្រៀម​លក្ខណៈ​ក្នុង ការរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធតុលាការ​នៅ​កម្ពុជា ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ(រូបថតក្រសួងយុត្តិធម៌)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular